*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធីសាស្ត្រងាយៗជួយកូនអ្នកបំបាត់ការថ្អើកជាប់ៗគ្នា

  • ធម្មតា ការ​ដែល​ទើប​ក្លាយជា​ម្តាយ​គេ វា​ពិតជា​គ្មាន​អ្វី​ដែល​ពិបាក​នៅ​ពេល​ដែល​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​បញ្ហា​ឡើយ ទោះបីជា​បញ្ហា​នោះ​តិចតួច​ក្តី។ ជាក់ស្តែង ដូចជាការត្អើករបស់កូនតូចជាដើម។ ការ​ត្អើក​គឺជា​រឿង​មួយ​ធម្មតា​ ហើយ​ក៏​កើត​មាន​ជា​ញឹកញាប់​ចំពោះ​ហើយគេ​អាច​​ត្អើក​ច្រើន​ជាង​មនុស្ស​ធំ​ទៅ​ទៀត​​។

    ដូច្នេះ​បើសិនជា​កូន​អ្នក​ត្អើក​ក្រោយ​ពី​បៅ​រួច ឬ​មិន​មាន​មូលហេតុ​អ្វី​នោះ ចូរ​កុំ​ភ័យ​អ្វី​ឲ្យ​សោះ​។ ករណី​ភាគច្រើន ការ​ត្អើក​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ប៉ុន្តែ​បើសិនជា​បញ្ហា​នេះ​ចេះ​តែ​កើតឡើង​ញឹកញាប់ ហើយ​អ្នក​ចង់​ឲ្យ​វា​បាត់​ទៅ​វិញ​ឆាប់​នោះ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

    ព្យាយាម​ឲ្យ​គេ​បៅ​បន្ថែម​បន្តិចបន្តួច​ទៀត​បើសិនជា​គេ​អាច​បៅ​បាន

    ចូរ​លើក​កូន​គេង​ផ្កាប់​ក្បាល​លើ​ស្មា​របស់​អ្នក ហើយ​ព្យាយាម​ទះ​តិច​ៗ​នៅ​ខ្នង​របស់​គេ

    ឲ្យ​ក្បាលដោះ​បៀម​លេង​គេ​ជញ្ជក់​លេង​សិន

    ចូរ​ឲ្យ​គេង​គេង​ផ្កាប់ ហើយ​ម៉ាស្សា ឬ​ត្រដុះ​នៅ​ខ្នង​របស់​គេ

    បើសិនជា​កូន​អាយុ​ធំ​ជាង ៦​ខែ អ្នក​ក៏​អាច​ឲ្យ​គេ​បៅ​ទឹក​បន្ថែម​បាន​ដែរ

    ចូរ​ព្យាយាម​ប្រើ​វិធី​បន្លប់​អារម្មណ៍​ពួក​គេ តែ​កុំ​ឲ្យ​គេ​ខ្លាច​ឲ្យ​សោះ

    ធម្មតា ការ​ត្អើក​កើតឡើង​ដោយសារ​តែ​សាច់ដុំ​នៅ​សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​រឹង​ជាប់​។ ការ​ដែល​បៅ​ឆ្អែត ការ​ញ៉ាំ​លឿន​ពេក និង​លេប​ខ្យល់​ចូល​ក្នុង​ពោះ​ច្រើន​ពេក ឬ​ផ្លាស់​ប្តូរ​អាកាសធាតុ​លឿន​ពេក​ក៏​អាច​បណ្តាល​ឲ្យ​ត្អើក​បាន​ដែរ ប៉ុន្តែ​មាន​កត្តា​ច្រើន​នា​ស់​ដែល​នាំ​ឲ្យ​ទារក​ត្អើក​។

    សូមឲ្យ​គេ​បៅ​នៅ​ពេល​គេ​មាន​អារម្មណ៍ល្អ

    សូមឲ្យ​គេ​បៅ​មុន​ពេល​ពួក​គេ​ឃ្លាន​ខ្លាំង

    សូមឲ្យ​គេ​បៅ​ញឹកញាប់​ប៉ុន្តែ​បៅ​តិច​ៗ

    ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ុ​ក​ក្បាលដោះ​ក្នុង​មាត់​របស់​គេ​ត្រឹមត្រូវ និង​មិន​ឲ្យ​គេ​លេប​ខ្យល់​ចូល​ច្រើន​ទេ

    ព្យាយាម​កុំ​ធ្វើ​ឲ្យ​គេ​បាត់បង់​អារម្មណ៍​ក្នុង​ពេល​បៅ​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV