*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សូមកុំញ៉ាំផ្លែឈើទាំងនេះច្រើនពេកបើអ្នកកំពុងសម្រកទម្ងន់

  • សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​តែងតែ​ជ្រើសរើស​ញ៉ាំ​ផ្លែ​ឈើ ​បន្លែ ព្រោះ​វា​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​ជាង​សាច់ និង​បាយ។ ប៉ុន្តែ​មាន​ផ្លែ​ឈើ​មួយ​ចំនួន​ដែល​ញាំ​ហើយ​អាច​ឡើង​គីឡូ​លើស​ដើម ។ ផ្លែ​ឈើ ​ដែល​អ្នក​ហូប​ហើយ​អាច​ឡើង​គីឡូ​មាន​៖

    ផ្លែដូង៖ ដូងមាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដែល​មាន​សុខភាព​ល្អជា​ច្រើន។ ទោះជា​យ៉ាងណា វា​មិនមែន​ជា​ផ្លែ​ឈើ​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​ចង់​សម្រក​ទម្ងន់ទេ ព្រោះដូងមាន​កាឡូរី​ខ្ពស់​ណាស់។ ​ដូង ១០០ ក្រាម មាន ២៣១ កាឡូរី ច្រើន​ជាង​អង្ករ​ទ្វេ​ដង ក្រៅពី​នេះ ខ្លាញ់​នៅ​ក្នុង​សាច់ដូង​ក៏​ច្រើន​ដែរ ។

    ផ្លែទុរេន៖ ទុរេន​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត ជាតិ​សរសៃ​។ ប៉ុន្តែ​ទុរេន​ក៏​សំបូរ​ទៅ​ដោយ​កាឡូរី​ផង​ដែរ ដោយ​ទុរេន ១០០ ក្រាម​មាន​ផ្ទុក ១៤៧ កាឡូរី ស្មើនឹង​បាយ ១ចានកន្លះ ហើយ​ជាតិ​ខ្លាញ់​ក៏​ខ្ពស់​ណាស់​ដែរ ។ បើ​អ្នក​ញ៉ាំ​ទុរេន​ច្រើន អ្នក​នឹង​ឡើង​គីឡូ ។

    ផ្លែ​បឺ​រ៖ ផ្លែ​បឺ​រ ត្រូវ​បាន​​ប្រើ​ជា​ញឹកញាប់​នៅ​ក្នុង​សាឡា​ត់សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ។ ទោះជា​យ៉ាងណា ផ្លែ​ឈើ​នេះ​ពិតជា​មាន​កាឡូរី​ខ្ពស់ ដោយ​ផ្លែ​បឺ​រ ១០០ ក្រាម មាន​ផ្ទុក ១៦០ កាឡូរី​​។ បើ​ប្រើ​ផ្លែ​បឺ​រ​ជា​អាហារ​ជំនួស​អាហារ​ធំ​ៗ ឬ​ញ៉ាំ​ដោយ​មិន​ប្រុង​ប្រយ័ត្ន វា​អាច​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន ។

    ផ្លែចេក៖ កាឡូរី​នៃ​ចេក​មិន​ខ្ពស់​ខ្លាំង​ទេ ដោយចេក ១០០ ក្រាម មាន​ប្រហែល ៨៩ កាឡូរី​។ ទោះជា​យ៉ាងណា ចេក​ផ្ទុក​ជាតិ​ស្ករ​ច្រើន ដូច្នេះ​ប្រសិនបើ​អ្នក​ញ៉ាំ​ច្រើន អ្នក​ក៏​អាច​នឹង​ឡើង​ទម្ងន់​បាន​ដែរ ។ ចេក គឺជា​ផ្លែ​ឈើ​ដែល​អ្នកលេង​កីឡា​ចូល​ចិត្ត ជា​ពិសេស​នៅ​ពេល​ហាត់ប្រាណ ដោយសារ​តែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន។

    ផ្លែពុទ្រា៖ ពុទ្រា​ស្រស់ ផ្តល់​នូវ​បរិមាណ​កាឡូរី​យ៉ាងច្រើន។ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជា​ច្រើន ជា​ពិសេស វីតាមីន​ដែល​ជួយ​បំប៉ន​ស្បែក ។ លើស​ពី​នេះ​ទៅ​ទៀត ពុ​ទ្ធ្រា​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន សូ​ម្បី​តែ​ពេល​ស្ងួត​ហួតហែង​ក៏​ដោយ ក៏​កាឡូរី និង​ស្ករ​នៅ​ក្នុង​ពុទ្រា​នៅ​តែ​ខ្ពស់​ដដែល ។ ពុទ្រា ១០០ ក្រាម អាច​ផ្ទុក​ជាតិ​ស្ករ រហូត​ដល់ ៣០,៥​ក្រាម ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV