*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើត្រសក់អាចជួយបំបាត់បញ្ហាក្លៀកខ្មៅបានទេ?

  • ភាពខ្មៅរបស់ឃ្លៀកពិតជាបញ្ហាដែលពិបាកនឹងទទួលយកណាស់សម្រាប់ប្រិយមិត្តនារីទាំងអស់គ្នា។ ហេតុដូច្នេះហើយទើបធ្វើឲ្យទំនុកចិត្តលើខ្លួនឯង និងការចូលរួមក្នុងសង្គមរបស់ពួកគាត់មានការថយចុះ។ យ៉ាងណាមិញ យើងខ្ញុំមានវិធីមួយប្រភេទដែលអាចជួយព្យាបាលបញ្ហានេះបានដោយការប្រើត្រសក់។

    តាមការសិក្សាបានរកឃើញថា ត្រសក់មានតួនាទីជួយឲ្យស្បែកភ្លឺរលោងបាន។ ចំពោះវិធីព្យាបាលគឺគ្មានអ្វីពិបាកឡើយ គ្រាន់តែយកចំណិតត្រសក់ស្តើងទៅត្រដុសនៅក្រោមឃ្លៀក ឬក៏យកទឹករបស់វាលាបនៅឃ្លៀកក៏បានដែរ។

    ចូរធ្វើបែបនេះម្តង ឬពីរដងក្នុងមួយថ្ងៃរហូតដល់បានផល។ មួយវិញទៀត អ្នកក៏អាចយកទឹកត្រសក់លាយជាមួយនឹងម្សៅរមៀត និងទឹកក្រូចឆ្មាបន្តិចដើម្បីក្លាយជាល្បាយតែមួយ​​ រួចយកវាទៅលាបនៅលើឃ្លៀកចោលប្រមាណ ៣០នាទី ចាំលាងជម្រះជាមួយទឹកជាការស្រេច៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV