*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើឧស្សាហ៍អស់កម្លាំងស្ពឹកម្រាមដៃជើងមានន័យថាអ្នកកំពុងខ្វះសារធាតុសំខាន់នេះហើយ

  • កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចជា៖

    ស្បែក​ស្ងួត៖ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក ជាដើម។

    ជំងឺ​បាក់ទឹកចិត្ត៖ កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។

    អស់​កម្លាំង៖ ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។

    ការ​គេង​មិន​លក់៖ បើ​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម យើង​អាច​នឹង​មិន​អាច​គេង​លក់​ស្ងប់ស្កល់។ បញ្ហា​នេះ​មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​តួនាទី​របស់​កាល់ស្យូម​ក្នុង​ការ​បង្កើត​អ័រម៉ូន Melatonin ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គេង​លក់​ស្ងប់។

    អាការៈ ស្ពឹក៖ អាការៈ​ស្ពឹក​រួម​បញ្ចូល​រោគសញ្ញា​សរសៃ​ប្រសាទ​ទាក់ទង​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ។ យើង​អាច​នឹង​​ជួបប្រទះ​បញ្ហា​មួយចំនួន​ដូចជា​ឈឺ​ឆ្កៀបៗ​ និង​ស្ពឹក​នៅ​ជុំវិញ​មាត់ ឬ​នៅ​ក្នុង​ម្រាមដៃ និង​ម្រាមជើង ញ័រ​សាច់ដុំ កាយ​វិញ្ញាណ​ចុះខ្សោយ ការ​ចង​ចាំ​ចុះ​ខ្សោយ និង​រវើរវាយ។

    ឈឺ​ញឹក​ញាប់៖ កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី។ កង្វះ​ជាតិ​កាល់ស្យូម​បន្ថយ​ការ​ប្រឆាំង​របស់​រាងកាយ​ទៅ​នឹង​មេរោគ ហើយ​យើង​​នឹង​មាន​ជំងឺ​ផ្ដាសាយ ក្អក និង​កណ្ដាស់​ញឹក​ញាប់។

    ក្រចក​ផុយ​ស្រួយ៖ ក្រចក​ដូច​ឆ្អឹង​ដែរ​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​រក្សា​ភាព​រឹងមាំ។ ហេតុ​នេះ​ហើយ​បើ​ខ្វះ​ជាតិ​កាល់ស្យូម​ ក្រចក​នឹង​ទៅ​ជា​ស្ងួត​ខ្លាំង ស្តើង និង​ងាយ​របក​។ ក្រចក​ស្ដើង​ងាយ​នឹង​បាក់​ដោយគ្រាន់​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​សាមញ្ញ​ៗ។

    ពិបាក​លេប​អាហារ៖ អាការៈ​ពិបាក​លេប​អាហារ​នេះ​អាច​បណ្ដាល​មកពី​កង្វះ​ជាតិ​កាល់ស្យូម​ដែរ។ យើងអាច​នឹង​មាន​អារម្មណ៍​តឹង​ណែន​ដែល​បណ្ដាល​មកពី​ការ​ចុះខ្សោយ​នៃ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​នឹង​ឈាន​ទៅ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក និង​មាន​ការ​ផ្លាស់​ប្ដូរ​សំឡេង។

    ឈឺ​ធ្មេញ៖ កាល់ស្យូម​ភាគច្រើន​ស្តុក​ក្នុង​ឆ្អឹង និង​ធ្មេញ ដូចនេះ​ហើយ​ឆ្អឹង និង​ធ្មេញ​ងាយ​នឹង​ទទួល​រង​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម។ ប្រសិនជា​រាងកាយ​ខ្វះ​សារធាតុ​នេះ ធ្មេញ​របស់យើងនឹង​ចាប់ផ្ដើម​ទៅ​ជា​ពណ៌​លឿង ពុក និង​ឈឺចាប់។ បន្ថែម​ពី​នេះ​ទៀត ហានិភ័យ​ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​កើន​ឡើង​ដែរ។

    រមួល​ក្រពើ៖ អាការៈ​រមួល​ក្រពើ​នៅ​ភ្លៅ ស្មងជើង ដៃ និង​ក្លៀក​ភាគច្រើន​កើត​នៅ​ពេល​យប់​អាច​ជា​រោគសញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​កាល់ស្យូម។ អាការៈ​រមួល​ក្រពើ​នេះ​អាច​កើត​មាន​អម​ដោយ​ការ​ឈឺ​សាច់​ដុំ​ពេល​​ដើរ និង​អាច​រមួល​ក្រពើ​ពេញ​រាងកាយ។

    យើងអាចវិធី​ព្យាបាល​កង្វះ​ជាតិ​កាល់​ស្យូមដោយ​ញ៉ាំ​ថ្នាំ​បំប៉ន ដើម្បី​បង្គ្រប់​ជាតិ​កាល់​ស្យូម ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំបាច់ តែជាការល្អ​ត្រូវ​ពិគ្រោះជាមួយ​គ្រូពេទ្យជាមុន​សិន។

    ក្រៅ​ពី​នេះ ក៏​នៅ​មាន​វិធី​សាស្ត្រ​ធម្ម​ជាតិ ធ្វើ​ឲ្យ​ជាតិ​កាល់​ស្យូម​កើន​ឡើង ដូច​ជា៖

    ញ៉ាំបន្លែ​បៃ​តង មាន ដើម​ភ្លៅ​កង្កែប កូន​ស្ពៃ និង​ស្លឹក​សណ្ដែក សុទ្ធ​តែ​មាន​ផ្ទុក​កាល់​ស្យូម​ជា​ច្រើន ហេតុនេះ​យើងគួរញ៉ាំ​បន្លែ​ទាំង​អស់​នោះ​ឲ្យ​បាន​ច្រើន។

    ញ៉ាំគ្រាប់​ល្ង ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន យើងគួរ​​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នេះ ឲ្យ​បាន​ច្រើន។

    ចំពោះផ្លែឈើវិញ​យើងគួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ដូច​គ្នា ជា​ពិសេស​ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន C ច្រើន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV