*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើការទុកថ្នាំពណ៌ក្រចកយូរៗមិនព្រមលាងជម្រះចេញមានសុវត្ថិភាពដែរទេ?

  • ប្រិយមិត្តនារី​​មួយចំនួន​​ចូលចិត្ត​លាប​ថ្នាំ​ក្រចក និងអ្នក​ខ្លះទៀត​ចូល​ចិត្ត​លាប​ក្រចក​ទុក​​​រយៈពេល​យូរមិនព្រមលាងចេញទេ។ ​តើ​ការ​លាប​ថ្នាំ​ក្រចក​រយៈពេល​យូរ​​សុវត្ថិភាព​ឬ​យ៉ាងណា?

    ​ការ​លាប​ថ្នាំ​ក្រចក​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត៖ ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត និង​ស្រួយ។ នៅ​ពេល​ក្រចក​ផុយ​ស្រួយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដោយសារ​ក្រចក​គឺ​ជា​រនាំង​ការពារ​បាក់តេរី និង​ផ្សិត។

    ​ថ្នាំ​ក្រចក​ពណ៌​ក្រមៅៗ​ធ្វើឲ្យ​ក្រចក​ឡើង​ពណ៌ និង​ទៅ​ជា​លឿង៖ សិន​ជា​យើង​លាប​ថ្នាំ​ក្រចក​ពណ៌ក្រមៅ​អាច​ធ្វើ​ឲ្យ​ជាតិ​ពណ៌​នេះ​ជ្រាប​ចូល​ក្រចក​ដែល​ក្រចក​នឹង​ទៅ​ជា​ពណ៌​លឿង។ ទោះបីជា​ជាតិ​ពណ៌​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​អាច​ត្រូវ​ការ​រយៈពេល​១​ឆ្នាំ​រហូត​ក្រចក​ត្រលប់​មក​សភាព​ដើម​វិញ។ ម៉្យាងទៀត​ក្រចក​ជើង​ដុះ​យឺត​ជាង​ក្រចក​ដៃ​ដែល​ត្រូវ​ការ​រយៈពេល​៩​ខែ​ក្នុង​ការ​ត្រលប់​មក​សភាព​ធម្មតា រីឯ​ក្រចក​ដៃ​ត្រូវ​ការ​តែ​៤ ​ទៅ ​៦​ខែ​។

    ​អាច​បង្ក​ឲ្យ​មាន​ផ្សិត​នៅ​ក្រចក​ជើង៖ ការ​ប្រែប្រួល​នៃ​ពណ៌​ក្រចក​អាច​មក​ពី​ថ្នាំ​លាប​ក្រចក ឬ​មក​ពី​ផ្សិត​នៅ​ក្រចក​ជើង ដើម្បី​កាន់តែ​ច្បាស់​យើង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ផ្សិត​នៅ​ក្រចក​ជើង​ភាគច្រើន​ងាយ​ក្នុង​ការ​ព្យាបាល ប៉ុន្តែ​គួរ​ប្រយ័ត្ន​ក្នុង​ការ​ចម្លង​ទៅ​អ្នក​ដទៃ។

    តើធ្វើដូចម្តេចទើបអាចលាបថ្នាំក្រចកដោយសុវត្ថិភាព?

    យើង​អាច​លាង​ថ្នាំ​ក្រចក​ចេញ​រៀង​រាល់​ពីរ​សប្តាហ៍ និង​ទុក​ក្រចក​ចោល​មួយ​ថ្ងៃ ឬ​អាច​ប្តូរ​មក​លាប​ពណ៌​ស្រាលៗ​វិញដែល​យើងមិន​ចាំ​បាច់​ផ្លាស់​ប្តូរ​ពណ៌​ថ្នាំ​ក្រចក​ញឹក​ញាប់​ទេ​ព្រោះ​ពណ៌​ស្រាល​មិន​ធ្វើ​ឲ្យ​ក្រចក​ឡើង​ពណ៌​ទេ។ អ្នក​ឯកទេស​​បាន​ណែនាំ​ថា​ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​ពីរ​ទៅ​បី​ខែ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​យក​ល្អ​គួរ​ទុក​ក្រចក​មិន​លាប​អ្វី​ពណ៌អ្វីទាំងអស់​នៅ​ប៉ុន្មាន​ខែ​បន្ទាប់។ ជាការពិត ​ថ្នាំ​ក្រចក​គឺ​មិន​មាន​ផុត​កាល​កំណត់​ទេ ហើយ​ការ​ប្រើ​ថ្នាំ​ក្រចក​ដែល​មាន​រយៈពេល​យូរ​ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​ដែរ គ្រាន់​តែថា​​ថ្នាំ​ស្ងួត និង​លាប​ទៅ​មិន​ស្អាត​ប៉ុណ្ណោះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV