*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខសស្អាត ម៉ដ្ឋរលោង បំបាត់មុនដោយការឆ្ពុងមុខបែបនេះ

  • ស្នាម​មុន​និង​ស្បែក​ស្រអាប់​គឺ​ជា​អ្វី​ដែលយើងតែងតែចំណាយពេលនិងថវិកាភ្លាមៗដើម្បីបំបាត់។ បើ​អ្នក​កំពុង​ស្វែង​រក​វិធី​ដ៏​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ឈប់​បញ្ហា​​ទាំង​នេះ អ្នកអាច​ងាក​មក​សាក​ល្បង​វិធី​ឆ្ពុង​​ដោយ​ប្រើ​គ្រឿង​ផ្សំ​តែ​បីមុខ​ប៉ុណ្ណោះ គឺ​ស្លឹក​គ្រៃ ក្រូចឆ្មារ និង​អំបិល។ វិធីឆ្ពុងនេះសូមធានា​ថា អ្នក​នឹង​ទទួល​បាន​ស្បែក​មុខ​ដ៏​ស្រស់​ថ្លា ម៉ដ្ឋ​រលោង និង​បំបាត់​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    វិធី​ធ្វើ​៖ យក​​​ស្លឹក​គ្រៃ​​៦​គល់​មក​ពុះ​ពាក់​កណ្ដាល​ ហើយយក​ក្រូច​ឆ្មារ១ផ្លែ​ហាន់​ជា​ចំណិត​ស្ដើងៗ។ យក​ឆ្នាំង​ដាំ​ទឹក​២​លីត្រ​ឱ្យ​ពុះ រួច​ដាក់​ស្លឹក​គ្រៃ​ និង​ក្រូចឆ្មារ​ដែល​ហាន់​រួច​ចូល​ បង់​អំបិល​មួយ​ស្លាប​ព្រា​បាយកូរ​ឱ្យ​សព្វ។  ក្រោយ​ទឹក​ស្លឹក​គ្រៃ​ពុះ​ហើយ ចូរ​បន្ថយ​ភ្លើង​មក​តិចៗ​វិញ​រយៈពេល​៥​ទៅ​១០​នាទី​ ដើម្បី​រម្ងាស់​ឱ្យ​ចេញ​ប្រេង​ធម្មជាតិ​ពី​ស្លឹក​គ្រៃ និង​ក្រូចឆ្មារ។

    វិធី​ប្រើ៖ អ្នកអាច​យក​ទឹក​នេះ​មក​ប្រើ​សម្រាប់​លាង​មុខ​ជា​មុន​សិន ដើម្បី​លាង​សម្អាត​ជាតិ​ពុល កោសិកា​ងាប់ៗ​​ដែល​នៅ​ជាប់​ស្បែក​មុខ និង​ដើម្បី​បើក​រន្ធ​ញើស​ឱ្យ​រីក​ធំ។ បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច យក​ទឹក​ដែល​​ដាំ​ខាង​លើ​ដាក់​ឆ្នាំង​ដី ឬ​ក្នុង​ឆ្នាំង​ក្ដៅដាក់​លើ​តុ។ យក​កន្សែង​ធំ​មក​គ្រប​ជុំ​វិញ​មុខ ដោយ​ឱន​មុខ​នៅ​រក​ឆ្នាំង​ទឹក ត្រូវចាំថាយក​កន្សែង​គ្រប​ឱ្យ​ជិត កុំ​ឱ្យ​ចំហាយ​ទឹក​ចេញ​ក្រៅ​បាន។ ពេល​កំពុង​​ទទួល​ចំហាយ​ឆ្ពុង ត្រូវ​ឱន​មុខ​ក្នុងកម្រិតសមល្មពី​ឆ្នាំង​ទឹក​បាន​ហើយ កុំ​ដាក់​ជិត​ឬ​ឆ្ងាយ​ជាង​នេះ ហើយ​យក​ម្រាម​ដៃ​ម៉ាស្សា​ថ្នម​ៗ​លើ​ផ្ទៃ​មុខ ដោយ​រុញ​ជា​រង្វង់​ចុះ​ឡើងៗ ដើម្បី​ឱ្យ​ចំហាយ​ឆ្ពុង​ជ្រាប​ចូល​ស្បែក​មុខ​បាន​ល្អ។

    សូមចងចាំដែរថា ក្នុង​រយៈ​ពេល​ប្រើ​វិធី​ព្យាបាល​មុន​ដោយ​ឆ្ពុង​នេះ ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ហឹរ ជូរ និង​របស់​ចៀន ហើយ​ងាក​មក​ញ៉ាំ​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​២ទៅ​២​លីត្រ​កន្លះក្នុង​មួយ​ថ្ងៃ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV