*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើញ៉ាំស្នៀតពោតញឹកញាប់អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ

  • ស្នៀតពោតជាបន្លែដែលគេពេញនិយមទទួលទានជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន​ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ របស់វា។ ក្រៅពីឆ្ងាញ់ ស្នៀតពោត  ត្រូវបានគេដឹងថាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា៖

    ជួយបន្ថយសម្ពាធឈាម៖ ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលវាមានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតី អ្នកគ្រាន់តែទទួលទានស្នៀតពោតឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។

    ជំនួយសុខភាពភ្នែក៖ វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។

    ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ វីតាមីន C នៅក្នុងស្នៀតពោតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារពីជំងឺតម្កាត់ផ្សេងៗ ថែមទាំងអាចធ្វើឱ្យរាងកាយអាចស្រូបសារធាតុវីតាមីន C បានល្អមកចិញ្ចឹមរាងកាយផងដែរ។

    ជួយដល់ការទល់លាមក៖ ស្នៀតពោតសម្បូរទៅដោយជាតិកាកសសៃ ដែលអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលដល់សុខភាពក្រពះពោះវៀន ធ្វើឱ្យការរំលាយអាហារដំណើរការល្អ ជាពិសេសបំលែងកាប្រូអ៊ីដ្រាតទៅជាថាមពលបានល្អ កម្ចាត់ជាតិពុលពីក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលអាការទល់លាមកបានផងដែរ។

    ជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ៖ ជាតិកាកសសៃដ៏ច្រើននៅក្នុងស្នៀតពោត ដើរតួនាទីសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ ជាពិសេសពន្យារពេលនៃការវិវឌ្ឍន៍នៃជំងឺមហារីកដំណាក់កាលចុងក្រោយគ្រោះថ្នាក់តែម្តង។

    ជួយដល់ការសម្រកទម្ងន់៖ ស្នៀតពោតមានកាឡូរីតិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែល ថែមទាំងអាចធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន។ ដូច្នេះដើម្បីសម្រកទម្ងន់ និងមិនចង់ឱ្យមាត់ចេះតែឃ្លានមិនឈប់នោះទេ អ្នកអាចយកស្នៀតពោតជារបបអាហារទទួលទានបានផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV