*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចេកទុំខ្ទិះដូងរូបមន្តស្រួលធ្វើតែមានប្រយោជន៍ច្រើនសន្ធឹកចំពោះផ្ទៃមុខ

  • ការប្រើប្រាស់ផលិតផលគីមីដើម្បីអោយផ្ទៃមុខ ស ទន់ ម៉ដ្ឋ ភ្លឺ រលោង ស្រស់ថ្លា និងក្មេងជាងវ័យមិនប្រាកដថាបានប្រសិទ្ធភាពជារៀងរហូតនោះទេ ដូច្នេះហើយ ការងាកមកប្រើប្រាស់ផលិតផលបែបធម្មជាតិវិញទើបជារឿងល្អ ព្រោះវាមិនចំណាយថវិកាច្រើន ហើយថែមទាំងមានសម្រស់ស្រស់ស្អាតឋិតថេរបានយូរ និងមិនប៉ះពាល់ដល់សុខភាពផ្ទៃមុខទៀតផង។ ឥឡូវនេះយើងខ្ញុំនឹងបង្ហាញប្រាប់ពីរូបមន្តមុខស្អាតដោយប្រើតែចេកទុំ និងខ្ទិះដូងតែប៉ុណ្ណោះ។

    អ្វីដែលអ្នកត្រូវការមាន ចេកទុំ ដែលកិនឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយ ខ្ទិះដូង យកខ្ទិះដើម ចំនួន ៣ស្លាបព្រា។

    វិធីធ្វើ៖ ជាដំបូងគ្រាន់តែយកចេកទុំម៉ដ្ឋ លាយជាមួយខ្ទិះដូងឱ្យសព្វ។ បន្ទាប់មកលុបលាងមុខឱ្យស្អាត រួចយកម៉ាស់ដែលលាយរួចលាបឱ្យសព្វលើផ្ទៃមុខទុកចោល ១៥នាទី ចាំលាងចេញនឹងទឹកស្អាតជាការស្រេច។ អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ដើម្បិទទួលបានប្រសិទ្ធភាពខ្ពស់។

    គុណប្រយោជន៍ម៉ាស់ចេកទុំ និងខ្ទិះដូងមានដូចជា៖ ជួយធ្វើឱ្យផ្ទៃមុខ ស ទន់ ម៉ដ្ឋខៃ ស្រស់ថ្លា ភ្លឺរលោង និងមានសំណើម បំបាត់បញ្ហា ខ្មៅ ស្រអាប់ ស្នាម និងរលាកដោយសារពន្លឺថ្ងៃ កម្ចាត់ ស្បែកមុខដែលខូច និងចាស់ៗចោល ផ្តល់មកវិញនូវស្បែកមុខថ្មីពោរពេញដោយភាពទន់ស្រស់ថ្លាដូចស្បែកកូនក្មេង ធ្វើឱ្យស្បែកមុខមានសុខភាពល្អ បំបាត់ និងកាត់បន្ថយស្នាមជ្រីវជ្រួញលើផ្ទៃមុខ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV