*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អាហារទាំងនេះនឹងជួយស្តារកូឡាជែនក្នុងរាងកាយត្រឡប់មកវិញ

  • កូឡាជែន គឺជាប្រូតេអ៊ីនមួយប្រភេទដែលស្បែកត្រូវការដើម្បីរក្សាភាពរលោង និងទន់របស់វា។ នៅពេលស្ថិតក្នុងភាពវ័យក្មេង រាងកាយនឹងផលិតប្រូតេអ៊ីនប្រភេទនេះយ៉ាងច្រើនដូច្នេះអ្នកនឹងមានភាពស្រស់ស្អាតលើស្បែកខ្លាំង ប៉ុន្តែរឿងនេះអាចនឹងប្រែប្រួលវិញនៅពេលអាយុកាន់តែច្រើន ដោយសារតែរាងកាយចាប់ផ្តើមមានការខូចខាត ដូច្នេះចំនួននៃការផលិតកូឡាជែនក៏ចុះទាបដែរ។ ដូច្នេះអ្នកនឹងប្រឈមខ្លាំងនឹងភាពជ្រីវជ្រួញ និងផ្នតៗនៅស្បែក។ ដូច្នេះដើម្បីបង្កើនចំនួនកូឡាជែនក្នុងខ្លួនឡើងវិញកាន់តែច្រើន យកល្អគួរតែជ្រើសរើសការញ៉ាំអាហារខាងក្រោមនេះឲ្យបានច្រើន៖

    ស៊ុបឆ្អឹង៖ ស៊ុបឆ្អឹងគឺជាមធ្យោបាយដ៏ល្អមួយក្នុងការជំរុញដល់ការផលិតកូឡាជែន ដោយសារតែវាត្រូវបានគេដឹងថាផ្ទុកជាតិកូឡាជែនច្រើន ហើយក៏ជំរុញដល់ភាពយឺតរបស់ស្បែកថែមទៀត។ រឿងនេះមិនត្រឹមតែជួយផ្តល់ភាពកក់ក្តៅដល់ក្រពះទេ តែក៏ទទួលបានជីវជាតិសំខាន់ៗសម្រាប់សុខភាពទូទៅផងដែរ។

    ត្រី៖ ការញ៉ាំត្រីប្រហែលជាជួយផ្តល់នូវតម្រូវការអូមេហ្គាពី ប៉ុន្តែវាក៏មានកូឡាជែនផងដែរ ដែលស្ថិតនៅឆ្អឹង និងសរសៃចងឆ្អឹងរបស់ត្រីដែរ។ ថ្វីបើសាច់ត្រីមានកូឡាជែនខ្លះក៏ដោយ តែអ្វីដែលល្អនោះគឺមានក្នុងត្រីសមុទ្រតែម្តង។

    បន្លែពណ៌បៃតងចាស់៖ អាហារផ្សេងមួយទៀតដែលអ្នកគួរបន្ថែមក្នុងរបបអាហារដើម្បីបង្កើនការផលិតកូឡាជែនគឺបន្លែពណ៌បៃតងចាស់។ ស្ពៃស្ពីណាចគឺជាឧទាហរណ៍ដ៏ល្អមួយដែលត្រូវគិតគូរដោយសារតែវាសម្បូរវីតាមីន C ហើយក៏ជួយបង្កើនការផលិតកូឡាជែនក្នុងខ្លួនផង។ អ្នកអាចញ៉ាំធម្មតា ឬបង់ក្នុងស៊ុបញ៉ាំក៏បាន។

    ផ្លែឈើជូរៗ៖ ផ្លែឈើប្រភេទនេះត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន C ដែលអាចបង្កើនការផលិតកូឡាជែនបាន។ អ្នកអាចជម្រើសរើសប្រភពដូចជា ក្រូច ឬក្រូចឆ្មា ព្រោះមានវីតាមីន C ខ្ពស់។ អ្នកអាចញ៉ាំវាទាំងឆៅ ឬលាយជាមួយសាឡាត់បាន។

    ខ្ទឹមស៖ ខ្ទឹមសប្រហែលជាងាយស្រួលរកណាស់ក្នុងផ្ទះបាយ ដោយសារវាជាគ្រឿងផ្សំដែលត្រូវការជាចំបាច់សម្រាប់ធ្វើម្ហូបស្ទើរតែគ្រប់មុខ។ ប៉ុន្តែតើអ្នកមានដឹងទែថា ខ្ទឹមប្រភេទនេះក៏ជួយដល់ការផលិតកូឡាជែណមនុស្សយើងផងដែរ។ ខ្ទឹមសផ្ទុកទៅដោយសារធាតុ Sulfur ដែលអាចជួយបញ្ឈប់ការបំបែកកូឡាជែនក្នុងខ្លួនបាន។ ពិតណាស់ អ្នកគ្រាន់តែត្រូវការញ៉ាំខ្ទឹមសឲ្យបានច្រើនទៅនោះនឹងជួយដល់ការផលិតរបស់កូឡាជែនហើយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV