*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើនឹងមានរឿងអ្វីកើតឡើងបើអ្នកញ៉ាំត្រសក់នៅពេលយប់ជាញឹកញាប់?

  • ត្រសក់មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយសារតែវាសំបូរទៅដោយសារជាតិ ​​Caffeic Acid និង វីតាមីន ​C។ គេប្រើវាច្រើនសម្រាប់ការថែរក្សាស្បែក ព្រោះវាជួយប្រឆាំងនឹងការរលាក និង ផ្តល់សំណើមដល់ស្បែក។ ក្រៅពីអាចទទួលទានវានៅពេលព្រឹកនិងថ្ងៃត្រង់ យើងគួរទទួលទានត្រសក់នៅពេលយប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលមានដូចខាងក្រោម៖

    រក្សាការរំលាយអាហារ៖ ជាទូទៅកាឡូរីទាំងអស់នៅក្នុងត្រសក់ មកពីជាតិសរសៃ។ ជាតិសរសៃជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀននិងចលនាពោះវៀនជាប្រចាំ និងមានអត្ថប្រយោជន៍ក្នុងការការពារជម្ងឺមួយចំនួន ដូចជាជម្ងឺទឹកនោមផ្អែម និង ជម្ងឺកូលេស្តេរ៉ុលខ្ពស់ ហើយថែមទាំងធ្វើឱ្យអ្នកមិនសូវឃ្លានទៀតផង។

    សម្រក​ទម្ងន់៖ ត្រសក់មានកាឡូរីទាប ហើយក៏មានផ្ទុកជាតិសរសៃផងដែរ ដូច្នេះវាជួយក្នុងការរក្សាទម្ងន់ដែលមានសុខភាពល្អ។ អ្នកអាចរីករាយនឹងការទទួលទានត្រសក់ ដោយបន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដូចជាសាឡាត់ឬនៅក្នុងទឹកបន្លែ។

    ធ្វើឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់៖ ត្រសក់មានជាតិទឹក ៩៦ភាគរយ ហើយបរិមាណទឹករបស់វា គឺសម្បូរទៅដោយជីវជាតិចិញ្ចឹម។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ខ្សោះជាតិទឹក ចូរទទួលទានត្រសក់។ វាក៏នឹងជួយអ្នកឱ្យបណ្តេញជាតិពុលចេញពីក្នុងខ្លួន ដូចនេះអ្នកអាចទទួលទានត្រសក់ក្រោយពីស្រវឹងស្រា មុនពេលចូលគេង។

    ជួយដល់បញ្ហាក្លិនមាត់៖ មូលហេតុទូទៅមួយនៃក្លិនមាត់អាក្រក់ គឺបណ្តាលមកពីបាក់តេរីធ្វើសកម្មភាពទៅលើបំណែកអាហារជាប់នឹងធ្មេញ។ សារធាតុរាវដែលមាននៅក្នុងត្រសក់ ដើរតួយ៉ាងសំខាន់ក្នុងការលាងសម្អាតក្នុងមាត់ និង កាត់បន្ថយក្លិនបានយ៉ាងមានប្រសិទ្ធភាព៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV