*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

មិនគួរអោយជឿ! យកគ្រឿងផ្សំទាំងនេះមកលុបលាងមុខ ជួយជួសជុលស្បែកមុខធ្វើឱ្យស្បែកមុខស្រស់ភ្លឺថ្លានិងរឹងមាំ

  • ភាពតានតឹង អាកាសធាតុត្រជាក់ និងផលិតផលតុបតែងមុខដែលមានក្លិនក្រអូបខ្លាំង អាចមានផលប៉ះពាល់ដល់សុខភាពស្បែកបាន។

    ទោះយ៉ាងណា ការប្រើម៉ាសបិទមុខបែបធម្មជាតិអាចជួយឱ្យស្បែករបស់អ្នកស្រស់ថ្លា និងភ្លឺរលោងមកវិញ។

    នៅថ្ងៃនេះ យើងខ្ញុំសូមលើកយក គ្រឿងផ្សំធម្មជាតិ មកលុបលាងមុខដើម្បីជួយថែរក្សា និងអាចធ្វើឱ្យស្បែករបស់អ្នកស្រស់ស្អាត ដែលវាមានដូចជា៖

    ប៉េងប៉ោះ និងត្រសក់៖ យកផ្លែត្រសក់មួយ និងប៉េងប៉ោះធំមួយ ចិតជាចំណិតៗដាក់កិនក្នុងម៉ាស៊ីនក្រឡុក។ បន្ទាប់មកដាក់ក្នុងទូរទឹកកក ៣ ថ្ងៃ។ ដើម្បីប្រើប្រាស់អ្នកគ្រាន់តែលាបថ្នមៗនៅលើផ្ទៃមុខនិងករបស់អ្នក។ ទុកចោល ៥ នាទីមុនពេលលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌ ៗ ។ សារធាតុប្រឆាំងអុកស៊ីតកម្មពីប៉េងប៉ោះជួយឱ្យស្បែកប្រឆាំងនឹងបាតេរី រក្សាផ្ទៃមុខឱ្យមានសុខភាពល្អ និងស្រស់ផូរផង់។

     

    ចំណិតប៉េងប៉ោះ៖ រោយស្ករស ១ភាគ៥ នៃស្លាបព្រាកាហ្វេលើចំណិតប៉េងប៉ោះ។ ម៉ាស្សាមុខរបស់អ្នកយឺត ៗ ជាមួយប៉េងប៉ោះដោយប្រើចលនារាងជារង្វង់។ ប៉ុន្តែសូមម៉ាស្សាដោយថ្នមៗបើមិនដូច្នោះទេវាអាចធ្វើឱ្យស្បែករបស់អ្នករលាកបន្តិច។ បន្ទាប់មកអ្នកត្រូវលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗ។ វិធីនេះមានប្រសិទ្ធភាពលឿន និងងាយស្រួលប្រើដែលល្អមុនពេលចូលគេង ផ្តល់ឱ្យស្បែកមុខរបស់អ្នកនូវការជម្រុញសុខភាពបន្ថែម។

     

    ទំពាំងបាយជូរ និងពងមាន់៖ ពងមាន់មួយគ្រាប់ផ្សំជាមួយទំពាំងបាយជូរ ៧ គ្រាប់ដាក់ក្នុងម៉ាស៊ីនក្រឡុក។ ត្រូវប្រាកដថាពងមាន់ និងទំពាំងបាយជូរក្រឡុកលាយបញ្ចូលគ្នាយ៉ាងល្អដើម្បីឱ្យអ្នកទទួលបានប្រេងទាំងអស់ពីគ្រាប់ទំពាំងបាយជូរ។ លាបល្បាយដែលបានក្រឡុករួចលើផ្ទៃមុខ និងករបស់អ្នកឱ្យបានសប់ផ្ទៃមុខ។ ទុកចោលរយៈពេល ១៥ នាទីបន្ទាប់មកលាងសម្អាតចេញ។ សារធាតុចិញ្ចឹមនៅក្នុងផ្លែទំពាំងបាយជូរអាចជួយការពារស្បែកមុខរបស់អ្នកពីកាំរស្មីយូវី។ ក៏មានផ្ទុកទៅដោយវីតាមីន C ខ្ពស់ផងដែរមានន័យថាវានឹងបង្កើតជាកូឡាជែនហើយជួយឱ្យស្បែកអ្នករលោង និងភ្លឺថ្លា។

     

    មេដំបែស្ងួត៖ យកមេដំបែមកបុកអោយម៉ដ្ឋ១ស្លាបព្រាបាយ លាយជាមួយទឹកដោះគោក្តៅឧណ្ហៗ២ស្លាបព្រាបាយ។ លាបវានៅលើមុខ តែសូមកុំអោយចូលភ្នែក។ ទុកចោល១៥នាទី ចាំលាងទឹកចេញជាមួយទឹកក្តៅឧណ្ហៗ ហើយជូតមុខអោយស្ងួត។ មេដំបែ អាចផ្តល់ខូលេជេន ពេលយើងលាបវាលើស្បែក។

    គ្រាប់អាល់មុន និង មាយ៉េនេស៖ កិនគ្រាប់អាល់មុនប្រមាណ ៤០ក្រាម ហើយលាយជាមួយ មាយ៉េនេស ១ភាគ៨ នៃស្លាបព្រាបាយ។ យកវាមកលាបលើមុខអោយសព្វ ហើយទុកចោល១០នាទី ចាំលាងទឹកចេញ។ វិធីនេះពិតជាល្អសម្រាប់អ្នកមានស្បែកមុខ ស្ងួត។

    ផ្លែគីវី៖ ផ្លែគីវី ១ ផ្លែយកតែសាច់ទៅលាយជាមួយស្ករត្នោត ២ ស្លាបព្រា និងប្រេងអូលីវពីរបីដំណក់។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកថ្នមៗដោយប្រើចលនាជារង្វង់រយៈពេល ៣-៥ នាទី។ បន្ទាប់មកលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌ ៗ ។

    ផ្លែគីវីសំបូរទៅដោយអាស៊ីដអាមីណូ និងវីតាមីន C ដែលអាចជួយកាត់បន្ថយជាតិប្រេងនៅក្នុងស្បែក។ ស្ករត្នោតនឹងដើរតួជាថ្នាំបំបាត់ស្នាមលើស្បែកដែលងាប់ រីឯប្រេងអូលីវមានលក្ខណៈប្រឆាំងនឹងបាក់តេរីធ្វើឱ្យស្បែករបស់អ្នកមានភាពរឹងមាំ៕

     

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV