*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើអ្នកមានបញ្ហា៤យ៉ាងនេះ អ្នកមិនគួរញ៉ាំបន្លែបៃតងច្រើនពេកទេ

  • បន្លែ​បៃតងជា​ទូទៅ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីននានារួមទាំងជាតិកាល់ស្យូម, Carotene ហើយ​បន្លែ​ខ្លះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ដើម្បី​បណ្តេញ​ជាតិ​ពុល បំបាត់​ការ​ក្អក ការពារ​ផ្តាសាយ និង​ព្យាបាល​ការ​ហូរឈាម​ក្រពះ​ទៀត​ក៏​មាន។ ទោះយ៉ាងណាមាន​មនុស្ស ៤ ប្រភេទ​ ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ឡើយ។ អ្នកទាំងនោះមានដូចជា៖

    អ្នក​មាន​ជំងឺ​សន្លាក់៖ បន្លែ​មាន​ផ្ទុក​សារធាតុ Purines ខ្ពស់ ដោយ​បន្លែ ១០០ ក្រាម មាន​ជាតិ Purines ប្រហែល ៥០ ក្រាម​ទៅ​ហើយ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់ ការ​ទទួល​ទាន​បន្លែ​ច្រើន​ពេក វា​មិន​ល្អ​នោះ​ទេ ព្រោះ​អាច​នាំ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។

    អ្នក​មាន​ជំងឺ​ហើម​ពោះ៖ អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ហើម​ពោះ ចុក​ពោះ ឈឺ​ក្រពះ មិន​គួរ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ ព្រោះ​វា​អាច​បន្ថែម​ឲ្យ​អាការៈ​ហើម​ពោះ កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ជា​ពិសេស​កុំ​ទទួល​បាន​បន្លែ​ឆៅ​ឲ្យ​សោះ។

    អ្នក​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត៖ បន្លែ​មាន​វីតាមីន និង​សារធាតុ​រ៉ែ​ច្រើន ប៉ុន្តែ​មិន​ល្អ​ទេ សម្រាប់​អ្នក​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ព្រោះ​ដោយសារ​បន្លែ​មាន​ផ្ទុក Goitrin ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ហើយ​នាំ​ឲ្យ​សភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។

    ស្រ្តី​មាន​ផ្ទៃ​ពោះ ហើយ​មាន​ជំងឺ​ច្រាល​ទឹក​ក្រពះ៖ ស្រ្តី​ដែល​កំពុង​ពពោះ ហើយ​មាន​អាការៈ​ច្រាល​ទឹក​ក្រពះ ការ​រំលាយ​អាហារ​មិន​ល្អ ពេលវេលា​នេះ​គួរ​តែ​ផ្អាក​ការ​ទទួល​ទាន​បន្លែ​សិន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV