*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រាងកាយខំប្រាប់បែបនេះនៅពេលអ្នកខ្វះជាតិដែកបើបានដឹងហើយគួរតែប្រយ័ត្ន

  • កង្វះ​ជាតិ​ដែក​មិន​​ល្អ​សម្រាប់​សុខភាព​ទេ ហើយជាតិដែកលើសក៏អាចបំផ្លាញសរីរាង្គក្នុងរាងកាយ និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម គាំងបេះដូង និងមហារីក ជាពិសេសចំពោះមនុស្សចាស់។ សញ្ញាព្រមានទាំងនេះបង្ហាញថា រាងកាយខ្វះជាតិដែក ដែលអ្នកត្រូវតែបន្ថែមឲ្យបានគ្រប់គ្រាន់៖

    ជ្រុះសក់ច្រើន៖ សក់ ក៏ដូចជា សិរីរាង្គនិងផ្នែកទាំងអស់នៃរាងកាយ ដែលត្រូវការសារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗ ដើម្បីចិញ្ចឹមឲ្យមានសុខភាពល្អ ប៉ុន្តែបើអ្នកឃើញសក់មានលក្ខណៈបែក ឬជ្រុះច្រើន បង្ហាញថារាងកាយ កំពុងកង្វះជាតិដែកធ្ងន់ធ្ងរ។

    ពណ៌ស្បែកស្លេក៖ នៅពេលមិនមានការផ្គត់ផ្គង់អុកស៊ីហ្សែនត្រឹមត្រូវដល់កោសិកាឈាម ហើយអេម៉ូក្លូប៊ីនទាប ពណ៌ស្បែកនឹងចាប់ផ្តើមស្លេក ធ្វើឱ្យអ្នកមើលទៅមានសភាពទន់ខ្សោយ។

    ក្រចកស្រួយ៖ ក្រចកត្រូវការឈាម និងសារធាតុចិញ្ចឹម ឲ្យបានគ្រប់គ្រាន់ ប៉ុន្តែភ្លាមៗប្រសិនបើអ្នកសម្គាល់ឃើញថា ក្រចករបស់អ្នកផុយ នោះមានន័យថា អ្នកកំពុងមានបញ្ហាកង្វះជាតិដែកហើយ។

    អស់កម្លាំង៖ កង្វះជាតិដែកធ្វើឱ្យស្បែករាងកាយស្លេក ខ្សោយ និងអស់កម្លាំង។ ដោយហេតុថា កោសិកាទាំងអស់នៅក្នុងខ្លួនមនុស្សម្នាក់ៗមានផ្ទុកជាតិដែកតែងមានមុខងារសំខាន់ៗជាច្រើន។ មុខងារសំខាន់បំផុតមួយគឺផ្តល់អុកស៊ីហ្សែនដល់កោសិកា ដុច្នោះ នៅពេលដែលកង្វះជាតិដែក ធ្វើឱ្យការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់រាងកាយថយចុះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV