*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើអ្នកចូលចិត្តញ៉ាំទំពាំងបាយជូរពណ៌ខ្មៅអ្នកនឹងទទួលបានគុណសម្បត្តិធំៗ៥យ៉ាង

  • ទំពាំងបាយជូរ​ខ្មៅ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ក៏​ផ្ដល់​អត្ថប្រយោជន៍​សម្បូរ​បែប​ដល់​សុខភាព និង​សម្រស់​​​របស់​យើង​ផង​ដែរ​។ ពិត​ណាស់​ ទំពាំងបាយជូរ​ខ្មៅ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ផ្ទុក​ទៅ​ដោយ​​វីតាមីន​A, B6, B12, C, E, ប៉ូតាស្យូម​ ជាតិ​ដែក​ ម៉ាញ៉េស្យូម​ និង​ជាតិ​សរសៃ​ ដែល​​ចាំបាច់​បំផុត​ចំពោះ​រាងកាយ​​។

    ប្រឆាំង​នឹង​ជំងឺ​បេះដូង​៖ ​​ទំពាំងបាយជូរ​ខ្មៅ​ផ្ទុក​បរិមាណ​​ដ៏​ច្រើន​នៃ​សារធាតុ Resveratrol និង Quercetin ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង​ ព្រម​ទាំង​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ ដែល​បណ្ដាល​មក​ពី​កម្រិត​ខ្ពស់​នៃ​កូលេស្តេរ៉ូល​មិន​ល្អ​នៅ​ក្នុង​ចរន្ត​ឈាម​​​បាន​យ៉ាង​ល្អ​។

    ជួយ​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍​ និង​​អាការៈ​ឈឺ​ក្បាល​៖ ប្រសិនបើ​ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​រោគសញ្ញា​​មុន​ពេល​មក​រដូវ ដូច​ជា​ប្រែប្រួល​អារម្មណ៍ និង​ឈឺ​ក្បាល​ ទំពាំងបាយជូរ​ខ្មៅ​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ សារជាតិ Riboflavin ​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ចំពោះ​អ្នក​ដែល​ជួប​ប្រទះ​អាការៈ​ឈឺ​ក្បាល​ ឬ​ឈឺ​ក្បាល​ប្រកាំង​ជា​ញឹកញាប់​​។

    ប្រឆាំង​នឹង​ជំងឺ​មហារីក​៖ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុCarotenoids ដែល​មាន​នៅ​ក្នុង​ទំពាំងបាយជូរ​ខ្មៅ​ អាច​ការពារ​ការ​ផលិត​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​។ ដូច្នេះ​ហើយ​ ទំពាំងបាយជូរ​ខ្មៅ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ Carotenoids។​

    ល្អ​ចំពោះ​ស្បែក​ និង​សក់​៖ ទន្ទឹម​នឹង​នេះ​ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​ប្រេង​គ្រាប់​ទំពាំងបាយជូរ​​ ​​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​​នឹង​អុកស៊ីតកម្ម​ និង​វីតាមីន​E ​​ដែល​អាច​ជួយ​ថែទាំ​​សុខភាព​ស្បែក​ក្បាល ដោយ​បង្កើន​ចរាចរ​ឈាម​ ការពារ​សក់​ជ្រុះ និង​បែក​ចុង​ ព្រម​ទាំង​បញ្ហា​សក់​ស្កូវ​មុន​វ័យ​។ ប្រេង​នេះ​ក៏​ជួយ​ជំរុញ​ការ​លូតលាស់​នៃ​​សក់​ និង​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​ថែម​ទៀត​ផង​។

    គាំទ្រ​ដល់​សុខភាព​ឆ្អឹង​៖ បន្ថែម​ពី​នេះ ទំពាំងបាយជូរ​ខ្មៅ​ក៏​ផ្ទុក​វីតាមីន​K ដែល​​ជួយ​ទ្រទ្រង់​សុខភាព​ឆ្អឹង​។ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ស្រី​ៗ​ដែល​ខ្វះ​វីតាមីន​K ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​បាក់​ឆ្អឹង​ត្រគាក​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​​យើង​គប្បី​ញ៉ាំ​ទំពាំងបាយជូរ​ខ្មៅ​​​ឲ្យ​បាន​ច្រើន​ ទើប​ជា​ការ​ប្រសើរ​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV