*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គួរយល់ដឹង! អាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នាព្រោះអាចពិបាករំលាយ

  • អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើម​ពោះ ចុកពោះ ឆាប់​អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា?

    ស៊ុត និងសាច់៖ ការញ៉ាំប្រូតេអ៊ីនច្រើនក្នុងពេលតែមួយធ្វើឱ្យយើងពិបាករំលាយអាហារ។ ជម្រើស​ដ៏ល្អដើម្បី​ជៀសវាង​បញ្ហានេះគឺការប្តូរសាច់ទៅជាបន្លែ បើ​យើង​ញ៉ាំ​ស៊ុត​​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​។

    តែ និងទឹកដោះគោស្រស់៖ ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងទឹក​តែ​កំពុង​ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែការធ្វើដូច្នេះ​អាចធ្វើ​ឱ្យខូចប្រសិទ្ធភាពរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែ។ ម៉្យាងទៀតសារ​ជាតិ​កាហ្វេអ៊ីនដែលមាននៅក្នុង​តែ​ក៏អាចធ្វើឱ្យរាងកាយកាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ទឹក​ដោះ​គោស្រស់​ដែរ។

    នំបុ័ង និងដំណាប់ផ្លែឈើ៖ ដំណាប់ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ឯនំបុ័ងធ្វើឡើងពីម្សៅស្រូវសាឡី។ ការ​ញុំាអាហារទាំង ២ ក្នុង​ពេលតែមួយធ្វើឱ្យជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឱ្យយើង​ឆាប់​អស់​កម្លាំង និងឃ្លាន។

    ដំឡូងបំពង និងប៊ឺហ្គឺ៖ ដំឡូងបារាំងបំពងមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់ ហើយនឹងនំប៊ឺហ្គឺមានកាបូអ៊ីដ្រាត​ខ្ពស់​ដែរ។ ការញុំាអាហារទាំង ២ ជាមួយគ្នាអាចធ្វើយើងហើមពោះ និងទល់លាមក។

    សាច់ និងដំឡូងបារាំង៖ ដំឡូងបារាំងសម្បូរជាតិម្សៅ​ ឯសាច់មានជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់។ ការញុំាអាហារទាំង ២ ក្នុងពេល​ជាមួយ​គ្នា​នឹង​បង្ក​បញ្ហា​ដល់​ការ​រំលាយ​អាហារ។ ការញុំាបែបនេះ​ក្នុង​រយៈពេលយូរ​នឹងធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំារបស់យើងចុះខ្សោយ។

    ប៉ាស្តា និងទឹកប៉េងប៉ោះ៖ ប៉ាស្តា​ផ្ទុក​ទៅដោយ​សារធាតុ​ម្សៅ​ដែល​ពិបាក​រំលាយ​ ​ម៉្យាងទៀត​​ជាតិអាស៊ីដនៅក្នុងទឹក​ប៉េងប៉ោះ​ធ្វើ​ឱ្យការរំលាយអាហារកាន់តែពិបាកដែលអាចធ្វើឱ្យយើងហើមពោះ។

    ទឹកក្រូច និងភីហ្សា៖ ភីហ្សា​ផ្ទុក​ទៅដោយ​ម្សៅ និង​ប្រូតេអ៊ីនដែល​​ពិបាក្នុងការ​រំលាយ​ បូកជាមួយ​នឹង​បរិមាណជាតិ​ស្ករ​ខ្ពស់​នៅក្នុងទឹកក្រូច​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារកាន់តែ​ពិបាក។ ម៉្យាងទៀតអាហារទាំង ២ ធ្វើឱ្យប៉ះពាក់ដល់កម្រិតជាតិស្ករក្នុង​ឈាម​ ព្រមទាំងធ្វើឱ្យយើងចង់ញុំាកាន់តែច្រើន។

    ទឹកដោះគោជូរជាមួយផ្លែឈើ៖ នៅពេលដែលជាតិអាស៊ីដពីផ្លែឈើប៉ះនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរ វាមិនត្រឹមតែប៉ះពាល់​ដល់​ប្រសិទ្ធភាពរបស់ជាតិសរសៃនៅក្នុងផ្លែឈើប៉ុណ្ណោះទេ វាថែមទាំងអាច​ធ្វើឱ្យយើង​ពុល​ទៀតផងដែលអាចបណ្តាលឱ្យយើង​អា​លែកហ៊្សី។

    ទឹកដោះគោស្រស់ជាមួយផ្លែឈើអម្បូរក្រូច៖ ទឹកដោះគោត្រូវការពេលយូរក្នុងការរំលាយ។ ពេលយើងញុំាផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារ​ក្នុង​ពេល​ញុំា​ទឹកដោះគោស្រស់ វានឹងធ្វើឱ្យទឹកដោះគោស្រស់​កកដែលអាច​បណ្តាល​ឱ្យ​យើង​ហើម​ពោះ និងក្រហាយទ្រូង។

    ទឹកដោះគោស្រស់ និងចេក៖ ទឹកដោះគោស្រស់ និងចេកត្រូវការពេលយូរក្នុងការរំលាយ។ ខណៈពេលដែល​អាហារទាំងពីរ​កំពុងរំលាយ យើងអាចនឹងអស់កម្លាំង។ ប្រសិនបើ​យើងញុំាអាហារ​ដែលមិនគួរញុំាក្នុងពេលជាមួយគ្នា​ក្នុង​រយៈពេល​យូរ អាច​បណ្តាល​ឱ្យ​ឡើង​កន្ទួល​រមាស់ មានបញ្ហាក្នុង​ការ​រំលាយ​​អាហារ​ និងមាន​ខ្យល់​ដង្ហើម​មិនល្អ​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV