*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បញ្ហាមុនខ្នងអាចដោះស្រាយបានបើអ្នកមានទម្លាប់ទាំងនេះ

  • មុននៅលើខ្នង វាជារឿងគួរឲ្យធុញទ្រាន់ សម្រាប់ប្រិយមិត្តជាច្រើន។ មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ក្នុងនោះរបៀបរបបរស់នៅគ្មានផាសុខភាព និងអាហារក៏ជះឥទ្ធិពលចំពោះការកកើតមុនខ្នងដែរ។ យ៉ាងណា អ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗដែលពាក់ព័ន្ធនឹងរបៀបរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម។

    ជម្រុះកោសិកាចាស់ៗ៖ ប្រើប្រាស់ស្រ្កាប់ជម្រុះកោសិកាជារឿយៗ ដើម្បីសម្អាតភាពកង្វក់ និងខ្លាញ់ចេញពីស្បែករបស់អ្នក។ វិធីសាស្រ្តនេះអាចជម្រុះកោសិកាចាស់ៗដែលអាចរាំងខ្ទប់រន្ធញើសបង្កជាមុនបាន។

    សម្អាតខ្លួន៖ ការទុកញើស និងភាពកង្វក់ ជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឲ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន។

    ការពារកម្តៅថ្ងៃ៖ ការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃជាការអនុវត្តដ៏ចាំបាច់បំផុត ប៉ុន្តែអ្នកត្រូវចាំបាច់ជ្រើសរើសប្រភេទផលិតផលឲ្យបានត្រឹមត្រូវ ដោយហេតុថាផលិតផលប្រភេទនេះសម្បូរទៅដោយប្រេង ដែលជាមូលហេតុបង្កចម្បងនៃការកកើតមុន ដូច្នេះអ្នកគួរជ្រើសរើសផលិតផលការពារកម្តៅថ្ងៃដែលពុំមានជាតិប្រេង។

    ប្រើសម្លៀកបំពាក់រលុង៖ សម្លៀកបំពាក់រឹបតឹងអាចចាប់ទុកភាពកង្វក់ និងខ្លាញ់រឹបចូលក្នុងក្រពេញញើស។ ហេតុនេះ ការស្លៀកសម្លៀកបំពាក់ធូររលុងអាចជួយឲ្យស្បែកអ្នកដកដង្ហើមចេញចូលបានស្រួល។

    ទទួលទានអាហារសុខភាព៖ ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឲ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ អ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ។

    កុំឲ្យសក់ប៉ះស្បែកខ្នង៖ សក់វែង ប្រហែលជាអាចបណ្តាលឲ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឲ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឲ្យបានជាប្រចាំ និងចងសក់ឡើងលើឲ្យផុត។

    មុនខ្នងជាប្រភេទជំងឺដែលអាចព្យាបាលបាន គ្រាន់តែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់មិនល្អ បូករួមវិធីសាស្រ្តធម្មជាតិដូចដែលបានរៀបរាប់ខាងលើ នោះអ្នកប្រាកដជាអាចទទួលបានលទ្ធផលល្អជាមិនខាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV