*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកជ្រួញនឹងកើតឡើងមុនអាយុបើអ្នកមានទម្លាប់អាក្រក់ទាំងនេះ

  • ពិត​ណាស់​ ​ស្បែក​មុខ​យើង​នឹង​លេច​ឡើង​នូវ​​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ។​ នេះ​ដោយ​សារ​​​​ការ​ផលិត​ជាតិ​ខូឡាជែន​​​​មាន​ការ​ធ្លាក់​ចុះ​ទៅ​តា​ម​ពេល​វេលា ​ហើយ​វា​បណ្ដាល​ឲ្យ​ស្បែក​​បាត់​បង់​នូវ​ភាព​យឺត​។ ប៉ុន្តែ​ ​យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា​ ក្រៅពីកត្តាអាយុ កត្តា​បរិស្ថាន​ និង​របៀប​របប​រស់​នៅ​ ក៏​​ធ្វើ​ឲ្យ​ស្នាម​ជ្រីវជ្រួញ​​ឆាប់​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខដែរ។ ​ ដូច្នេះ​ អ្នក​គួរ​​តែ​ចាប់​ផ្ដើម​ប្ដូរ​ទម្លាប់​ទាំងនេះ​ចេញ​ភ្លាម​​ទៅ​​។

    ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​៖ កាំរស្មី ​UV ចេញ​ពី​ពន្លឺ​ព្រះអាទិត្យ​​ គឺ​ជា​អាវុធ​ដ៏​​កាច​សាហាវ​ ដែល​ចូល​ទៅ​បំផ្លាញ​ស្បែក​ ​​នៅ​ពេល​ដែល​យើង​​​មិន​បាន​ប្រុង​ប្រយ័ត្ន​។ ​វា​នឹង​​ធ្វើ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​បាត់​បង់ ហើយ​បង្ក​ទៅ​ជា​ស្នាម​ជ្រីវជ្រួញ​​នៅ​ក្នុង​មួយ​រំពេច​។ ដូចនេះ​ ​ចូរ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​ជាប់​ជា​ប្រចាំ​ មិន​ថា​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ ឬ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ​នោះ​ទេ។

    មិន​ផ្ដល់​សំណើម​ដល់​ស្បែក៖ នៅ​ពេល​ដែល​ស្បែក​ខ្វះ​សំណើម​​ វា​នឹង​ក្លាយ​ទៅ​ជា​ស្ងួត​គ្រើម។​ ​ ​​ហេតុនេះ​ហើយ​ ទើប​ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ជាពិសេស​ ​គឺ​ស្បែក​ខាង​ក្រោម​ភ្នែក​​ដែល​​មាន​សភាព​ស្ដើង​ជាង​គេ​បង្អស់​ ដោយ​លាប​គ្រីម​ការពារ​ក្រោម​ភ្នែក​ឲ្យ​បាន​​ជាប់​ជា​ប្រចាំ។

    ញ៉ាំ​ផ្អែម​ច្រើន​ពេក៖ ​ការ​ញ៉ាំ​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ វា​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ធ្វើ​ឲ្យ​យើ​ង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ផង​ដែរ​​ ដូចជា​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​មហារីក​ជា​ដើម​។ លើស​ពី​នេះ​ វា​ក៏​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​ ព្រម​ទាំង​​​ពន្លឿន​នូវ​​ភាព​ចាស់​​ថែម​ទៀត​ផង​។​ ​ជាក់ស្ដែង​ ​ជាតិ​ខូឡូជែន​ និង​ភាព​យឺត​នៃ​ស្បែក​នឹង​កាន់​តែ​ចុះ​ខ្សោយ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ផ្អែម​ខ្លាំង​ ហើយ​ក៏​​បណ្ដាល​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​លើ​​ស្បែក​តែ​ម្តង​​។​​​​​​​​​​​

    គេង​មិន​គ្រប់​គ្រាន់៖ នៅ​ពេល​ដែល​យើង​គេង​លក់​ កម្រិត​អ័រម៉ូន​ស្រ្តេស​ នឹង​ត្រូវ​ថយ​ចុះ​​ ហើយ​ស្បែក​របស់​យើង​ក៏​​ត្រូវ​បាន​ជួសជុល​​​តាម​បែប​ធម្មជាតិ​​​ផង​ដែរ​​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​គេង​មិន​គ្រប់​គ្រាន់​ទេ​នោះ​ កម្រិត​អ័រម៉ូន​ស្រ្តេស​នឹង​ឡើង​ខ្ពស់​ ​ដែល​អាច​ចូល​ទៅ​បំផ្លាញ​​​ជាតិ​ខូឡាជែន​ និង​ធ្វើ​ភាព​យឺត​នៃ​ស្បែក​ចុះ​ថយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។

    ការ​បំពុល​បរិយាកាស​​៖ ការ​កើន​ឡើង​នៃ​​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​បរិយាកាស​ បាន​បំផ្លាញ​សុខភាព​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​​។​ ​ម្យ៉ាង​វិញ​ទៀត​ ផ្សែង​អ័ព្ទ​ និង​កម្ទេច​ធូលី​​ផ្សេង​ៗ​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​ខូឡាជែន​ ដែល​នាំ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ​ និង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​។ ហេតុនេះ​ហើយ​ ចូរ​ធ្វើការ​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត​ល្អ​ ដើម្បី​បន្ថយ​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​​ទាំង​នេះ​។

    ត្រដុស​ ​ស្បែកមុខខ្លាំងៗ៖ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ត្រដុស​ខ្លាំង​ៗ​នៅ​លើ​ផ្ទៃមុខ​ ដោយ​ប្រើ​​ក្រដាស​សើម​ជូត ​Make Up ឬ​កូន​​កន្សែង និង​ការ​ទាញ​ស្បែក​បរិវេណ​ក្រោម​ភ្នែក​ ដើម្បី​គូស​ត្រេ​ភ្នែក​ ក៏​ដូចជា​ការ​លើក​ចិញ្ចើម​ឡើង​ខ្ពស់​ ដើម្បី​លាប​ម៉ាស្ការ៉ា​ គឺ​សុទ្ធតែ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​។ ទម្លាប់​តូច​តាច​ទាំងនេះ​ នឹង​ចូល​ទៅ​បំផ្លាញ​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ដូចនេះ​ ​នៅ​ពេល​ដែល​យើង​ត្រូវ​​ប៉ះពាល់​ស្បែក​មុខ​ ចូរ​ប្រើ​ដៃ​​ថ្នមៗ​បំផុត​​​​តាម​ដែល​អាច​ធ្វើ​បាន​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV