*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើញ៉ាំផ្លែគីវីអ្នកនឹងទទួលបានគុណសម្បត្តិធំៗ៨យ៉ាងនេះ

  • គីវីត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានផ្ទុកសារធាតុសំខាន់ៗពីធម្មជាតិ អាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ។ ផ្លែ​គីវី​គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព​ដូចជាជួយលើការ​ព្យាបាល​ជំងឺ​ហឺត ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ការ​ការ​បាត់បង់​គំហើញ​ជាដើម។ ក្រៅពីនេះ​ ផ្លែគីវីមានអត្ថប្រយោជន៍ដល់សុខភាពរបស់យើងជាច្រើនទៀតដូចខាងក្រោម។

    ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ផ្លែគីវី ពោរពេញទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C សមាសធាតុ Phenolic និង Carotenoids។ សារធាតុទាំងនេះអាចជួយការពារ DNA កោសិកានៅក្នុងរាងកាយមិនឲ្យមានការខូចខាត និងលើកកម្ពស់ដល់សុខភាព។

    សម្បូរវីតាមីន C៖ ផ្លែគីវី ១០០ក្រាម មានផ្ទុកវីតាមីន C រហូតដល់ទៅ ១៥៤ភាគរយ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ វីតាមីណ C ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល អាចជួយកាត់បន្ថយរ៉ាឌីកាល់សេរី ដែលអាចបណ្តោលឲ្យកើតមានជំងឺមហារីក។ វីតាមីន C ក៏អាចជួយបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។

    ជួយសរសៃឈាមបេះដូង ៖ ផ្លែគីវី សម្បូរទៅដោយវីតាមីន C វីតាមីន E និងប៉ូតាស្យូម ដែលល្អបំផុតស្រាប់លើកកម្ពស់ដល់សុខភាពសរសៃឈាមបេះដូង។ ការទទួលទានផ្លែគីវី អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការកកឈាម និងបង្ការជំងឺបេះដូង។

    ជួយការស្រូបជាតិដែក៖ ការទទួលទានផ្លែគីវីជាទៀងទាត់ អាចជួយជំរុញឲ្យរាងកាយស្រូបយកជាតិដែកបានល្អ មិនតែប៉ុណ្ណោះ វីតាមីន C និងសារធាតុគីមី នៅក្នុងផ្លែគីវី អាចជួយការពាររាងកាយកុំឲ្យខ្វះជាតិដែក។ ដូច្នេះ អ្នកគួរតែបង្កើនការញ៉ាំផ្លែគីវី ឲ្យបានច្រើន។

    ជួយប្រព័ន្ធរំលាយអាហារ៖ គីវី មានផ្ទុកអង់ស៊ីម ដែលជាប្រូតេអ៊ីនរលាយ។ ប្រសិនបើអ្នកញ៉ាំបន្ទាប់ពីទទួលទានអាហារ វានឹងជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ លើសពីនេះទៅទៀត វានឹងជួយក្នុងការរំលាយប្រូតេអ៊ីន និងការពារការលាកពោះវៀនធំ។

    ថែរក្សាភ្នែក៖ ផ្លែគីវី គឺជាប្រភពដ៏ល្អនៃសារធាតុគីមីពីធម្មជាតិ ដែលអាចជួយព្យាបាលការលាក។ លើសពីនេះវីតាមីន A និងសារធាតុ Phytochemicals របស់វា អាចជួយការពារភ្នែកឡើងបាយ ជំងឺភ្នែកផ្សេងៗ និងថែរក្សាភ្នែកឲ្យមានសុខភាពល្អ។

    ការពារជំងឺមហារីក៖ ផ្លែគីវី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoids វីតាមីន និងជាតិសរសៃ ដែលអាចជួយការពារជំងឺមហារីក និងការពារ DNA មិនឲ្យមានការខូចខាត។

    ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែគីវី អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ប្រសិនបើអ្នកទទួលទានរាល់ថ្ងៃ។ លើសពីនេះ វាអាចជួយគាំទ្រដល់រាងកាយប្រយុទ្ធប្រឆាំងនឹងពពួកមេរោគផ្សិត ព្រមទាំងបាក់តេរីផ្សេងៗថែមទៀត៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV