*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីម្នាក់ចែករំលែកគន្លឹះបំបាត់ស្បែកស្ងួតខ្លាំងដោយការញ៉ាំអាហារទាំងនេះប៉ុណ្ណោះ

  • ការទទួលទានអាហារ​មាន​ជាតិ​ស្ករ និង ​ខ្លាញ់​ច្រើន ធ្វើ​ឲ្យ​ស្បែក​ទៅជាមានសភាពស្ងួត។ ដើម្បី​កាត់​បន្ថយ​ស្បែក​ខូចបែបនេះ អាហារគឺជា​រឿង​សំខាន់​ណាស់​ ព្រោះ​វីតាមីន និង​ជាតិ​រ៉ែ​ក្នុង​អាហារ អាច​ជួយ​ច្រើន។ អ៊ីចឹង បើ​មាន​ស្បែក​ស្ងួត សូមលោកអ្នកសាកល្បងទទួលទានអាហារប៉ុន្មាន​មុខ​នេះ ព្រោះវាអាច​ជួយដោះស្រាយបញ្ហាលោកអ្នក​បាន ៖

    តែបៃតង៖ តែ​បៃតង មាន​ប្រយោជន៍​ល្អ​សម្រាប់​ព្យាបាល​ស្បែក​ពី​រោគ​សញ្ញា​ឆាប់​ចាស់​មុន​អាយុ និង​ព្យាបាល​កើត​មុន។ វា​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ ដូចជា តានីនអង់ស៊ីម អាស៊ីដអាមីន និង​វីតាមីន B។ តែ​បៃតង ជួយ​បន្ថយ​ល្បឿន​វិ​វត្ត​ទៅ​រក​ភាពចាស់ និង​ស្នាម​ជ្រួញ។

    ត្រី៖ ត្រីមួយចំនួនដូចជា ត្រីសាលម៉ុន ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​មាន​ប្រយោជន៍ ដែល​គេ​ស្គាល់​ថា​អាច​បង្ការ​ជំងឺ​បេះដូង។ ជាតិ​ខ្លាញ់​នៅ​ក្នុង​ត្រី​ទាំង​នេះ ជា​ប្រភព​បង្កើន​គុណភាព​ស្បែក​ឲ្យ​កាន់​តែ​ស្អាត មិន​មាន​ស្នាម​ជ្រីវជ្រួញ។ អ្នកត្រូវដឹងថា ស្បែកស្ងួត​បណ្ដាល​ឲ្យ​មើល​ទៅ​ជ្រួញ​ឆាប់​ចាស់។

    ខ្ទឹមបារាំង និងខ្ទឹមស៖ សម្បូរ​សារធាតុ​ស្ពាន់ធ័រ ដែល​ប្រឆាំង​អុកស៊ីដកម្ម។ បន្លែ​ទាំង​ពីរ​នេះ​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី និង​រោគ​ផ្សិត​ដែល​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​រន្ធ​ញើស និង​ព្យាបាល​មុន។ ស្នាម​មុន​លើ​ស្បែក​អាច​ជម្រះ​ចេញ​ដោយ​តែ​បៃតង​ផង​ដែរ។

    ផ្លែប៊ើរី និង គីវី៖ ផ្លែឈើ​ទាំង​នេះ​មាន​វីតាមីន C ជួយ​ប្រឆាំង​ភាព​ឆាប់​ចាស់ និង​វីតាមីន E ប្រឆាំង​អុកស៊ីដកម្ម​ដែល​បំផ្លាញ​ស្បែក។ ផ្លែគីវី អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​កាំ​រស្មី UV។ ញ៉ាំ​ទឹក​ផ្លែ​ឈើ​ស្រស់​ដែល​សម្បូរ​វីតាមីន​ទាំង​ពីរ​នេះ តែ​ម្ដង ក៏​ល្អ​ដែរ។

    បន្លែ ផ្លែឈើពណ៌ទឹកក្រូច៖ បន្លែ​ផ្លែឈើ​ពណ៌​ទឹក​ក្រូច​ក្នុង​អាហារ ផ្ដល់​សមាសធាតុ​មួយ​ហៅ​ថា បេតាការ៉ូទីន ទៅ​ជា​វីតាមីន A ក្នុង​រាងកាយ។ បេតាការ៉ូទីន និង​វីតាមីន A ជួយ​រក្សា​សំណើម ជួយ​ពន្យារភាព​ចាស់​ជ្រីវជ្រួញ។

    ទោះយ៉ាងណា បើសិនជាអ្នកមានបញ្ហាស្បែកស្ងួតខ្លាំង ហើយទទួលទានអាហារទាំងនេះមិនបានផល សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ដើម្បីស្វែងរកដំណោះសា្រយ អោយបានទាន់ពេលវេលា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV