*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើអ្នកដឹងទេថា បើយកល្ហុងទុំមកធ្វើបែបនេះអ្នកអាចដោះស្រាយបញ្ហាស្បែកមុខខ្លាញ់និងស្បែកមុខស្ងួតបាន

  • អ្នកណាក៏ចង់បានមុខស្រស់ថ្លាពិសេសនាអាកាសធាតុក្តៅ ប៉ុន្តែវាមានភាពពិបាក ដែលយើងមិនដឹងថាត្រូវប្រើផលិតផលសម្រស់ណា ? តែកុំបារម្ភ យើងអាចលាយម៉ាស់ដែលផ្សំពីល្ហុងបាន ព្រោះថាវានឹងជួយស្បែកមុខបានយ៉ាងប្រាកដ។ ម៉ាសល្ហុងនេះ មាន៣ប្រភេទតម្រូវតាមស្បែកមុខរបស់អ្នក។

    សម្រាប់អ្នកមានស្បែកស្ងួត៖ ការលាយល្ហុងនិងទឹកឃ្មុំពិតជាល្អសម្រាប់ស្បែកស្ងួត ព្រោះថាទឹកឃ្មុំជួយផ្តល់សារធាតុចិញ្ចឹមដល់ស្បែកមុខ ឯល្ហុងមានកាតាលីករជួយលាងសម្អាតស្បែកអោយបានស្អាតល្អ។ ដោយគ្រាន់តែយកល្ហុងដាក់ចំនួន១ភាគ៤ក្នុងកែវ ដាក់ទឹកឃ្មុំចំនូន១ភាគ២នៃស្លាព្រាបាយ និងទឹកក្រូចឆ្មា១ភាគ២នៃស្លាព្រាបាយ បន្ទាប់មកលាយវាអោយសព្វល្អ។ រូចរាល់ហើយយើងអាចលាបវាពេញផ្ទៃមុខ ហើយទុករយៈពេល១០នាទី ក្រោយមកធ្វើការលាងចេញដោយទឹកត្រជាក់។ វាល្អបំផុតបើសិនជាយើងអាចធ្វើវាបានរៀងរាល់ថ្ងៃ។

    សម្រាប់ស្បែកមានជាតិខ្លាញ់៖ ការលាយល្ហុងជាមួយក្រូចគឺវាមានប្រសិទ្ធភាពសម្រាប់មុខខ្លាញ់ ព្រោះក្រូចមានសារធាតុធម្មជាតិដែលអាចកាត់បន្ថយជាតិខ្លាញ់បាន។ សូមយកសាច់ល្ហុងនិងសាច់ក្រូច៤ស្លាបព្រាបាយ ធ្វើការលាយវាអោយសព្វ។ រូចយើងអាចលាបវាលើផ្ទៃមុខបាន ហើយទុករយៈពេល១៥នាទី ទើបលាងចេញដោយទឹកស្អាត។ វាល្អបំផុតបើសិនជាយើងអាចធ្វើវាបានរៀងរាល់ថ្ងៃ។

    សម្រាប់ស្បែកធម្មតា៖ យើងធ្វើការលាយល្ហុង ចេកនិងត្រសក់ វាធ្វើអោយស្បែកមានសំណើម សរទន់រលោង។ សូមធ្វើការក្រឡុកល្ហុង ចេកនិងត្រសក់អោយបានរាងខាប់ៗ បន្ទាប់មកយកមកលាបសព្វពេញផ្ទៃមុខ ហើយទុករយៈពេល១០ទៅ១២នាទី រួចលាងចេញដោយទឹកក្តៅ។ កុំភ្លេចលាបគ្រីមសំនើមពីរលើមុខបន្ទាប់ពីរលាយរួច។ រូបមន្តនេះមិនមានអ្វីពិបាកទេ យើងអាចអនុរត្តបាននៅផ្ទះបាន វាចំណាយលុយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដូចនេះសូមប្រិយមិត្តសាកល្បងទៅ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV