*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បុរសម្នាក់បានបាត់បង់បញ្ហាក្លិនប្រអប់ជើងអាក្រក់ដោយសារគាត់អនុវត្តន៍តាមវិធីទាំងនេះ

  • មនុស្សមួយចំនួនបានជួបនឹងបញ្ហាធុំក្លិនជើង ដែលធ្វើឲ្យពួកគេមានការខ្មាស់អៀនចំពោះខ្លួនឯង និងមនុស្សដែលនៅជុំវិញខ្លួន។ បញ្ហាធុំក្លិនជើងនេះគឺបណ្ដាលមកពីញើស និងស្បែកជើងដែលអ្នកកំពុងប្រើប្រាស់។ ជាការពិត ជើង និងដៃគឺមានក្រពេញញើសច្រើនជាងផ្នែកដ៏ទៃទៀតនៃរាងកាយរបស់មនុស្ស។ បញ្ហាដែលធ្វើឲ្យមានក្លិនមិនល្អនោះគឺ បណ្ដាលមកពីជើង និងស្បែករបស់អ្នកហ្នឹងឯង តែទោះយ៉ាងណា អ្នកកុំបារម្ភចំពោះបញ្ហាទាំងអស់នេះអី ដោយគ្រាន់តែអនុវត្តតាមវិធីដូចខាងក្រោម។

    សម្អាតកន្លែងដែលបង្កបាក់តេរី៖ ភាគច្រើនបាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អកកើតនៅក្រោមក្រចក និងនៅតំបន់ស្បែកដែលស្វិត។ កុំភ្លេចសម្អាតបាតជើងរបស់អ្នកដោយសាប៊ូនៅពេលលាងជើង។ មើលក្រចករបស់អ្នកហើយកាត់វាឱ្យខ្លី។

    ជូតរចន្លោះម្រាមជើងរបស់អ្នកឱ្យស្ងួតបន្ទាប់ពីលាងជើង៖ អ្នកជំនាញខាងរោគវិទ្យាសូមណែនាំ មិនត្រឹមតែជូតជើងរបស់អ្នកក្រោយពេលងូតទឹកប៉ុណ្ណោះទេ ប៉ុន្តែត្រូវជូតសម្ងួតម្រាមជើងរបស់អ្នកដើម្បីកុំអោយមានសំណើមដែលនៅសេសសល់ក្លាយជាមូលហេតុនៃការឆ្លងមេរោគផ្សិត។

    ផ្សំតែសម្រាប់ជើងរបស់អ្នក៖ សារធាតុចិញ្ចឹមដែលមាននៅក្នុងស្លឹកតែជួយលុបបំបាត់បាក់តេរី និងកាត់បន្ថយការបែកញើស។ អ្នកអាចផ្សំជាមួយទឹកត្រាំជើងបែបនេះរាល់ថ្ងៃ។ របៀបផ្សំនោះគឺយកតែ ៣ ស្លាបព្រាក្នុងទឹកក្តៅ ១ លីត្រហើយបន្ថែមទឹកត្រជាក់ ២ លីត្រ។ ដាក់ត្រាំជើងរបស់អ្នកក្នុងរយៈពេល ១៥ ទៅ ៣០ នាទី។

    ទឹកខ្មេះផ្លែប៉ោម៖ គ្រឿងទេសទឹកខ្មេះផ្លែប៉ោមក៏អាចជួយបំបាត់ក្លិនជើងបានដែរ។ របៀបផ្សំនោះគឺលាយទឹកខ្មេះ កន្លះលីត្រជាមួយទឹកក្តៅ ២០០ មីលីលីត្រ។ ជ្រលក់ស្បៃជាមួយទឹកល្បាយដែលបានលាយបង់ហើយជូតលើជើងរបស់អ្នករយៈពេល ២០ នាទី។ សូមទុកឱ្យស្បែកស្ងួតដោយខ្លួនវា។

    ប្រើប្រេងក្រអូប៖ ប្រេងផ្កាឡាវេនឌឺគឺល្អប្រើឥតខ្ចោះ។ ក្រៅពីបំបាត់ក្លិនវាក៏មានឥទ្ធិពលកំចាត់បាក់តេរីផងដែរ។ អ្នកអាចម៉ាស្សាជើងរបស់អ្នកជាមួយប្រេងនេះ ៤ ដំណក់ ឬធ្វើទឹកល្បាយសម្រាប់ត្រាំជើងដោយយកប្រេង ២ ដំណក់ លាយ ទឹក ៣ ទៅ៤ លីត្រ។ ត្រាំជើងរបស់អ្នករយៈពេល ១០-១៥ នាទីបន្ទាប់មកជូតឱ្យស្ងួតជាការស្រេច។

    នៅផ្ទះសូមដើរដោយជើងទទេរ ឬដោះស្រោមជើងដែលអ្នកពាក់៖ នៅពេលអ្នកដើរ ស្រោមជើងរបស់អ្នកប្រមូលបាក់តេរីពីក្នុងបរិយាកាសដែលមានសំណើមហើយបាក់តេរីចាប់ផ្តើមបង្កាត់ពូជ។

    បោកសម្អាតស្បែកជើង៖ លាងសម្អាតយ៉ាងហ្មត់ចត់នៅខាងក្រៅ។ ត្រាំកន្លែងដាក់ស្បែកជើងនិងស្បែកជើងដែលមាននៅក្នុងថ្នាំសំលាប់មេរោគ។ ជូតផ្នែកខាងក្នុងនៃស្បែកជើងដោយប្រើកន្សែងកប្បាសដែលត្រាំក្នុងក្លរីចស៊ីឌីន។

    រក្សាស្បែកជើងឱ្យស្ងួត៖ វាជាការល្អប្រសើរជាងមុនប្រសិនបើមានស្បែកជើងពីរគូសម្រាប់រដូវនីមួយៗដើម្បីពាក់ផ្លាស់ប្តូរគ្នា។ ប្រសិនបើអ្នកមិនមានស្បែកជើងពីរគូ ហើយស្បែកជើងរបស់អ្នកសើមវិធីសាស្ត្រល្អនេះនឹងជួយអ្នកបាន៖ ដាក់ក្រដាស់កាសែតទៅខាងក្នុងស្បែកជើង ហើយក្រដាស់នឹងស្រូបយកសំណើមពីក្នុងស្បែកជើងពេញមួយយប់។ ឬអ្នកអាចប្រើម៉ាស៊ីនសម្ងួតអគ្គិសនី។

    ប្រសិនបើជើងរបស់អ្នកមិនត្រឹមតែមានក្លិនមិនល្អ ប៉ុន្តែក៏ចាប់ផ្តើមរមាស់និងរបកសូមទៅជួបគ្រូពេទ្យ។ ទាំងនេះអាចជារោគសញ្ញានៃជំងឺស្បែក ការឆ្លង ឬជំងឺស្រែង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV