*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើបានញ៉ាំទឹកក្រូចឆ្មារក្តៅៗ១កែវរាល់ព្រឹករាងកាយរបស់អ្នកនឹងក្លាយទៅជាបែបនេះ

  • តើប្រិយមិត្ត​ទាំងអស់គ្នា​​ដឹង​ទេ​ថា ​ការ​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាងច្រើនស្អេកស្កេះ។ យើង​អាច​ធ្វើ​ទឹក​ក្រូចឆ្មារ​បាន​ដោយ​ច្របាច់​ក្រូចឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​មួយ​កែវ។ ក្រោយ​ពី​ផឹក​ទឹក​ក្រូចឆ្មារ​រួច កុំ​ទាន់​ញ៉ាំ​អាហារ​ប្រហែល​ ៣០ ​នាទី​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ឡើងដែលមានដូចជា៖

    ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម។ វីតាមីន C ជួយក្នុងការព្យាបាលជំងឺផ្តាសាយ ហើយប៉ូតាស្យូម ជួយភ្ញោចមុខងារខួរក្បាល និងប្រពន្ធ័សរសៃប្រសាទ និងព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។

    ជួយសម្រកទម្ងន់ ៖ ដោយសារនៅក្នុងក្រូចឆ្មារមានជាតិសរសៃ Pectin ខ្ពស់ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការស្រេកឃ្លាន ដូច្នេះ វាជួយធ្វើឲ្យអ្នកមិនសូវឃ្លាន និងឆាប់ឆ្អែត។

    ជួយ​ការទល់លាមក៖ ការទទួលទាន​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹកគឺអាចជួយ​បង្ការ​ការ​ទល់លាមកនិង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ល្អ។ ម៉្យាងទៀត​ក៏​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​សម្រក​ទម្ងន់​ដែរ។

    ជួយរំលាយអាហារ ៖ ទឹកក្តៅឧណ្ឌៗ ជួយដល់មុខងារក្រពះពោះវៀន និងជួយឲ្យពោះវៀនមានចលនាល្អ។ ក្រូចឆ្មារ មានជាតិរ៉ែ និងវីតាមីនខ្ពស់ ដែលអាចជួយបន្ធូរលាមក និងកម្ចាត់ជាតិពុលនៅក្នុងបំពង់រំលាយអាហារ។

    សម្បូរ​វីតាមីន C៖ ក្រូចឆ្មារ​សម្បូរ​ដោយ​ វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​ពី​ការ​ខូចខាត​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី​។ ម៉្យាងទៀត វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ចុះ​សម្ពាធឈាម។

    ដាស់​ស្មារតី និង​បង្កើន​ថាមពល៖ ប៉ូតាស្យូម​ក្នុង​ក្រូចឆ្មារ​ជួយ​ដល់​មុខងារ​ខួរក្បាល និង​សរសៃ​ប្រសាទ​ឲ្យ​ប្រសើរ​ឡើង​ដែល​នេះ​ក៏​បង្កើន​ស្មារតី​ដែរ។ ​ការ​ហិត​ក្លិន​ក្រូចឆ្មារ​ក៏​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អរម៉ូន​អារម្មណ៍​ល្អ និង​បន្ថយ​កម្រិត​ស្ត្រេស​ដែរ។

    បំពេញ​ជាតិ​ទឹក៖ នៅ​ពេល​រាងកាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​មិន​ស្តុក​ទុក​កោសិកា​ខ្លាញ់​ និង​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​។ ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ដល់​សុខភាព​ណាស់។

    សុខភាព​ស្បែក៖ ក្រូចឆ្មារ​មាន​វីតាមីន C ដែល​វីតាមីន​នេះ​ជា​ជំនួយ​ដល់​ការ​ផលិត​ខូឡាជែន ​បង្ការ​ស្នាម​ជ្រួញ និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​ពួក​រ៉ាឌីកាល់​សេរី។ រីឯ​ទឹក​វិញ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ព្រោះ​នៅពេល​ស្បែក​ស្ងួត​ងាយ​នឹង​មាន​ស្នាម​ជ្រួញ។

    បង្ការ​ក្រួស​ក្នុង​តម្រង​នោម៖ អាស៊ីដ​ស៊ីទ្រីក (Citric Acid) ក្នុង​ក្រូចឆ្មារ​អាច​ជួយ​បង្ការ​ក្រួស​ក្នុង​តម្រងនោម។ សារធាតុ​ស៊ីដ្រាត (Citrate) របស់​អាស៊ីដ​ស៊ីទ្រីក​ជួយ​បញ្ចុះ​ជាតិ​អាស៊ីត​ក្នុង​ទឹកនោម និង​អាច​បំបែក​ក្រួស​តូចៗ​ទៀត​ផង។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​មិនត្រឹមតែ​ផ្តល់សារធាតុ​ស៊ីដ្រាត​ទេ នៅ​ផ្តល់​នូវ​ជាតិ​ទឹក​ដែល​យើង​ត្រូវការ​ក្នុង​ការ​បង្ការ និង​បញ្ចេញ​ក្រួស​ទាំងនោះ​ដែរ។ វាក៏នៅមានប្រយោជន៍ផ្សេងទៀតដូចជា ជួយធ្វើឲ្យមានលំនឹងអាស៊ីតបាសនៅក្នុងរាងកាយ និងជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ដោយវាធ្វើឲ្យអ្នកនោមច្រើន និងជួយកម្ចាត់ជាតិពុលពីក្នុងឈាម រួមទាំងជួយដល់ប្រព័ន្ធទឹករង៉ៃផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV