*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីម្នាក់់បង្ហើបប្រាប់រូបមន្តធម្មជាតិបំបាត់ក្បាលជង្គង់និងកែងដៃខ្មៅប្រើហើយមានប្រសិទ្ធភាពណាស់

  • ការមានជង្គង់ ឬ កែងដៃខ្មៅ គឺជារឿងរកាំចិត្តមួយ ព្រោះវាធ្វើអោយអ្នកមិនអាចស្លៀកពាក់ខ្លីបានដោយមានទំនុកចិត្តនោះទេ។ អ្នកខ្លះបានស្វែងរកផលិតផលពីទីផ្សារដើម្បីមកដោះស្រាយបញ្ហា ជង្គង់ ឬ កែងដៃខ្មៅនេះ។ ផលិតផលទាំងនោះមានប្រសិទ្ធភាព តែតម្លៃថ្លៃ ហើយពេលខ្លះទៀត វាមិនមានប្រសិទ្ធភាពហើយធ្វើអោយយើងត្រូវខាតបង់ថវិកាថែមទៀត។ ទោះយ៉ាងណា ឈប់ខ្វល់ខ្វាយពីទៀតទៅ ព្រោះយើងខ្ញុំនឹងណែនាំរូបមន្តដោះស្រាយរឿងជង្គង់ ឬ កែងដៃខ្មៅ ជាមួយរូបមន្តធម្មជាតិសុទ្ធសាធ វាងាយស្រួលហើយមានតម្លៃថោកទៀត។ វិធីទាំងនោះមានដូចជា៖

    ប្រើដំឡូង​បារាំង៖ វាជារូបមន្ត្​ដែល​ងាយ​ស្រួល​ជាង​គេ តែ​មាន​ប្រសិទ្ធភាព​មិន​ចាញ់​រូបមន្តខាងលើឡើយ។ ដំឡូង​បារាំង​គឺ​មិន​ដូច​ក្រូចឆ្មារ​ដោយ វា​មាន​អាស៊ីត​តិច ដែល​មិន​បង្ក​ឲ្យ​មាន​ការ​រលាក ឬរោល នៅ​ក្លៀក ហើយអាច​ប្រើ​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​បាន​ទៀត​ផង។​ សូមចិត​ដំឡូង​បារាំង​ចំនិត​តូចមួយ ហើយយកវាជូត​ដំឡូង​បារាំង​ទៅ​លើស្បែក ឬ​កន្លែង​ដែល​ខ្មៅ រយៈ​ពេល៥-១០​នាទី ចាំលាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ។ អនុវត្ត​វិធីនេះ ២​ដងក្នុងមួយថ្ងៃ ដើម្បី​បាន​លទ្ធផល​ឆាប់​ទាន់ចិត្ត។

    ប្រើម្សៅ Baking Soda និង​ទឹកដោះគោ៖ ​ ម្សៅ Baking Soda អាច​ជួយ​ក្នុងការ​កម្ចាត់​កោសិកា​ងាប់​ចេញ​ពី​ស្បែក ហើយ​ចំណែក​ទឹកដោះគោ​វិញ ជួយ​ក្នុង​ការ​ផ្តល់​សំណើម​ដល់​ស្បែក​បាន​ល្អ និង​ភ្លឺ​រលោង។ សម្រាប់​វិធីនេះ អ្នក​ត្រូវ លាយ​ម្សៅ ​Baking Soda ជាមួយ​នឹង​ទឹកដោះគោ ចំនួន ១-២ស្លាបព្រា​ស្មើ​គ្នា។ បន្ទាប់​មក យក​ទៅ​លាប​លើ​កន្លែង​ដែល​ជាំ​ខ្មៅ ហើយទុក ៣-៥នាទី រួច​លាង​ទឹកចេញ។ អនុវត្ត​វិធី​នេះ រាល់​២ថ្ងៃ​ម្តងរហូត​ដល់​កន្លែង​ដែល​ខ្មៅ​ចាប់ផ្តើម​ភ្លឺឡើង។

    ប្រើទឹក​ខ្មេះប៉ោម៖ អាស៊ីដ​អាសេទិច នៅ​ក្នុង​ទឹក​ខ្មេះ​ប៉ោមគឺ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ភាព​ខ្មៅ​ឲ្យស ហើយ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺបាន​យ៉ាង​ពេញចិត្ត។ លាយ​ទឹក​ខ្មេះប៉ោម និង​ទឹក​ធម្មតា​ឲ្យ​ស្មើ​បរិមាណ​គ្នា ហើយយក​ក្រដាស ឬ​សំឡី​ជ្រលក់​ចូល បន្ទាប់​មក​យក​ទៅ​បិទ​លើ​ក្បាល​ជង្គង់ កែងដៃ ឬ​កន្លែង​ដែល​ខ្មៅ។ទុក​ចោល​រយៈ​ពេល១៥​នាទី សឹម​លាង​ទឹក​ចេញ។ សាក​ល្បង​រូបមន្ត​នេះ ៣-៤ដង​ក្នុងមួយសប្តាហ៍ រហូត​ឃើញ​មាន​ការ​ប្រែពណ៌​ស្បែក៕

     

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV