*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

១០០ភាគរយកម្ចាត់មុនលើផ្ទៃមុខបានដោយយកពងមាន់មកធ្វើបែបនេះ

  • ប្រិយមិត្តនារីមួយចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ពងមាន់​ក្នុង​ការ​ថែទាំ​សម្រស់​ជា​មិន​ខាន។ ផ្នែក​ពណ៌​ស​នៃ​ពង​មាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​គ្រឿង​ផ្សំ​សម្រាប់​ផលិត​នូវ​ផលិតផល​សម្រស់​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មាន​ម៉ាស​ពង​មាន់​បែប​ធម្មជាតិ​ដែល​ទទួល​បាន​ការ​ពេញ​និយម។ សម្រាប់ម៉ាស​ពង​មាន់​ដែលយើងខ្ញុំនឹងលើកបង្ហាញនេះ​មាន​អត្ថប្រយោជន៍​ជួយ​បង្រួម​រន្ធញើស បន្តឹង​ស្បែក​មុខ និង ជួយ​បំបាត់​រាល់​បញ្ហា​មុន​នៅ​លើ​ផ្ទៃ​មុខបានថែមទៀតផង។

    អ្នកអាចធ្វើម៉ាសពងមាន់បានដោយអ្នកត្រូវការគ្រឿង​ផ្សំដូចជា ពងមាន់ ១ គ្រាប់ ក្រូច​ឆ្មារ​ ១ ចំណិត ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ​។

    សម្រាប់វិធីធ្វើវិញគឺអ្នកត្រូវគោះ​ពង​មាន់​ដាក់​ចាន ដោយយក​តែ​ផ្នែក​ពណ៌​សប៉ុណ្ណោះ។ ​ច្របាច់​ក្រូច​ឆ្មារ​មួយ​ចំណិត​ចូល និង​បន្ថែម​ជា​មួយ​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ​។ ​កូរ​ល្បាយ​ឲ្យ​សព្វ​ចូល​គ្នា រហូត​ដល់​មាន​​ឡើង​ពពុះ។

    សម្រាប់​វិធី​ប្រើ មានចំនួន២ ហើយអ្នក​អាច​ជ្រើស​រើស​វិធី​​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​បាន។ សម្រាប់វិធី​ទី​១ គឺយកដៃ​លាប​ម៉ាស​នៅ​លើ​ផ្ទៃ​មុខ ​រួច​អប់​ទុក​ឲ្យ​ស្ងួត​​ប្រមាណ​​ពី ១០ទៅ​១៥​នាទី​ សឹម​លាង​ទឹក​ចេញ។ រីឯវិធី​ទី​២​វិញ គឺអ្នកត្រូវលាង​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​​ដើម្បី​ឲ្យ​​មុខ​បើក​រន្ធ​ញើស​ជា​មុន​សិន រួច​យក​ក្រដាស​ជូត​មាត់​ផ្ដិត​ចូល​ម៉ាស​ឲ្យ​ជោគ រួច​យក​មក​បិទ​លើ​ផ្ទៃ​មុខ និង​ទុក​ឲ្យ​ស្ងួត​ប្រមាណ​​ពី ១០ទៅ១៥​នាទី​ សឹម​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV