*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទឹកផ្លែឈើទាំងនេះឆ្ងាញ់ហើយជួយបំបាត់ខ្លាញ់ក្បាលពោះទៀត

  • ក្បាល​ពោះ​ហៀរ​សុទ្ធ​តែ​ខ្លាញ់ ​គឺជារឿងដែលប្រិយមិត្តមិនចង់បានឡើយ​។ បើ​លេប​ថ្នាំ​សម្រក​ខ្លាច​ប៉ះ​ពាល់​សុខភាព​​ទៅ​ថ្ងៃ​មុខ​។ បើលោកអ្នកព្រួយបារម្ភដូចនេះ អញ្ចឹងមាន​​តែ​វិធី​ធម្មជាតិ​ៗ​ដូច​ជា​ការ​ថែទាំ ហាត់​ប្រាណ របប​អាហារ​​ប៉ុណ្ណោះ​ ទើប​​គ្មាន​អ្វី​ត្រូវ​បារម្ភ​។​ ក្នុង​នោះ​ដែរ សូម្បី​​ទឹក​ផ្លែ​ឈើ​ ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​​ជួយ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ ស្រស់​ស្អាត​​ដូច​ប្រាថ្នា​។

    ទឹក​ឪឡឹក៖ ផ្លែ​ឪឡឹក​មិន​ត្រឹម​តែ​​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ អ្នក​ក៏​អាច​កិន​យក​ទឹក​របស់​វា​ ផឹក​ស្រស់ៗ​ ដើម្បី​​កាត់​បន្ថយ​កាឡូរី បញ្ចុះ​កម្តៅ​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ​។

    ទឹក​ម្នាស់​៖ ក្នុង​ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​ជីវជាតិ​សំខាន់ៗ​ជា​ច្រើន​ ពិសេស​ផល​ប្រយោជន៍​ចំពោះ​សម្រស់។ ម្នាស់​មាន​ប្រូតេអ៊ីន​ម្យ៉ាង ដែល​ចូល​ទៅ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ល្អ​។ អ្នក​អាច​ត្រង​​យក​តែ​ទឹក ឬ​កិន​​លាយ​​ជាមួយ​​សាច់​ម្នាស់ ហើយ​ផឹក​បញ្ចូល​គ្នា​តែ​ម្តង​ក៏​បាន​។

    ទឹក​បឺរ៖ ក្នុង​ផ្លែ​បឺរ​គ្មាន​ជាតិ​ស្ករ​ធ្វើ​ធាត់​ដូច​ផ្លែ​ឈើ​ដទៃ​ទៀត​ទេ។ វា​​មាន​​ប្រយោជន៍​ច្រើន​រាប់​មិន​អស់​ចំពោះ​រាង​កាយ និង​អាច​​ជួយ​កាត់​​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ ពិសេស​ត្រង់​ផ្នែក​ក្បាល​ពោះ​។ គួរ​កិន​បឺរ​​ស្រស់ ដោយ​ពុំ​ចាំ​បាច់​ដាក់​បន្ថែម​ស្ករ​ឬ​ទឹក​ដោះ​គោ​ស្រស់​ទេ បើ​អ្នក​មិន​ចង់​ឡើង​គីឡូ​លើស​ដើម​។

    សរុបមក របៀបរស់នៅប្រកបដោយសុខភាពល្អចាប់ផ្តើមពីជំហានតូចមួយ និងថែរក្សាសុខភាពរបស់អ្នកដោយធ្វើរឿងសាមញ្ញៗ នោះអ្នកនឹងអាចរស់នៅក្នុងជីវិតដែលមានសុភមង្គល និងសុខភាពល្អ។ យើងដឹងថាមានទឹកផ្លែឈើច្រើនទៀតដែលអ្នកអាចទទួលបានចំណែកឯទឹកផ្លែឈើដែលបានរៀបរាប់ខាងលើគ្រាន់តែជាទឹកផ្លែឈើធម្មតាដែលអ្នកអាចរកបានយ៉ាងងាយ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV