*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយបើអ្នកខ្វះវីតាមីន A ?

  • ក្នុង​ករណី​កង្វះ​វីតាមីន ​A ​រាងកាយអាច​ជួប​នឹង​ការ​ស្រូប​យក​ជាតិ​ខ្លាញ់មិន​គ្រប់គ្រាន់​។ ភាព​ស៊ាំ​ជា​ទូទៅ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​ ហើយ​ភាព​ពិការ​ភ្នែក​ពេល​យប់​អាច​លេច​ឡើង។ បន្ថែមពីនេះ បើអ្នកខ្វះវីតាមីន A អ្នកនឹងមានផលវិបាកដូចជា៖

    ភ្នែក​ស្ងួត៖ អសមត្ថភាព​ក្នុង​ការ​ផលិត​ទឹកភ្នែក ​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​គឺ​ជា​សញ្ញា​ទូទៅ​នៃ​កង្វះ​វីតាមីន A។ ប្រសិន​បើ​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ទេ ​ស្ថានភាព​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​ឬ​ងាប់​ដែរ។

    ស្បែកស្ងួត​ ​រមាស់៖ វីតាមីន A ជួយ​ក្នុង​ការ​បង្កើត​និង​ជួសជុល​កោសិកា​ស្បែក។ ដូច្នេះ​កង្វះ​វីតាមីន​នេះ ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ស្បែក។ ស្ថានភាព​នេះ​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​រមាស់​និង​រលាក។ ការ​កើត​មុន​គឺ​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន A ផង​ដែរ​ ព្រោះ​ការ​ទទួលទាន​ឬ​ផលិត​វីតាមីន A ​គ្រប់គ្រាន់ ទើប​អាច​ជួយ​ទប់ស្កាត់​ការ​រលាក​ស្បែក។

    មានបញ្ហា​បន្ត​ពូជ៖ ពិបាក​ក្នុង​ការ​មានផ្ទៃពោះ​អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន A ព្រោះ​បរិមាណ​វីតាមីន​នេះ គ្រប់គ្រាន់​ទើប​អាច​ធ្វើ​ឲ្យ​មាន​កូន។ វីតាមីន A គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ផ្ដល់​នូវ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ដល់​រាងកាយ​ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​អុកស៊ីតកម្ម​មាន​សារៈសំខាន់​ជំនួយ​ដល់​ការ​មាន​កូន។

    អសមត្ថភាព​ព្យាបាល​មុខរបួស៖ ក្នុង​ករណី​ដែល​ស្នាម​របួស​មិន​ងាយ​ជា​សះស្បើយ​ បន្ទាប់​ពី​រង​របួស​ឬ​ការ​វះកាត់​អស់​ពេល​យូរ។ បញ្ហា​នេះ​អាច​ត្រូវ​បាន​គេ​សន្មត​ថា​មាន​កម្រិត​វីតាមីន A ទាប​ក្នុង​ខ្លួន។ វីតាមីន A ជំរុញ​ការ​បង្កើត​កូឡាជែន​ ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​និង​ការ​បង្កើត​កោសិកា​ឡើង​វិញ។

    ឆ្លង​មេរោគ​លើ​ទ្រូង​និង​បំពង់ក៖ ក្នុង​ករណី​ដែល​អ្នក​មាន​ការ​ឆ្លង​មេរោគ​ញឹកញាប់​នៅ​ក្នុង​តំបន់​ទ្រូង​និង​បំពង់ក​ នេះ​អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន A។ វីតាមីន​នេះ​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ និង​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​ទាំងមូល។

    ​ក្រិន៖ វីតាមីន A គឺ​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​រាងកាយ​មនុស្ស​ និង​កុមារ​ដែល​មិន​លូតលាស់​គ្រប់គ្រាន់​ឬ​រាងកាយ​ក្រិន។

    ដូច្នេះការបំពេញរបបអាហារដែលសំបូរវីតាមីនA ជាវិធីសាស្ត្រ និងជាទម្លាប់មួយដ៏ល្អ ថែទាំសុខភាពទូទៅរាប់តាំងពីសុខភាពភ្នែក ពង្រឹងដល់ប្រព័ន្ធភាពស៊ាំរាងកាយ ជំរុញសុខភាពឆ្អឹង ជាពិសេសការពារលោកអ្នកពីជំងឺមហារីក។ អាហារ ដែលសំបូរទៅដោយវីតាមីនA មានដូចជា ថ្លើមមាន់ ត្រីសាម៉ុង ស៊ុត ទឹកដោះគោស្រស់(សម្លាប់មេរោគរួច) គ្រឿងសមុទ្រ ការ៉ុត បន្លែស្លឹកបៃតង ជាដើម៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV