*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខទន់រលោងយ៉ាងងាយស្រួលបើអ្នកយកចេកទុំមកធ្វើបែបនេះ

  • ជាការពិត ​​​ផ្លែ​​​ចេក​​​​​​​​​​​​​​​​​ ​​​​​​​​​​​​អាច​​​ចិញ្ចឹម​​ស្បែក​មុខ​​ ធ្វើ​​ឲ្យ​​មុខ​​​ស​​​​បែប​​​​​​​​​​​​​​ស៊ី​​ជម្ពូ​ ហើយ​​​​បាត់​​មុខ​​ទៀត​។ ​​​​​​​​​ចេក​មាន​​​​​សារធាតុ​​​សំខាន់ៗ​​​​​ជា​​ច្រើន​​​​​​​សម្រាប់​​បំប៉ន​ស្បែក ​​ដូច​ជា​ វីតាមីន​​​​​ A B E ប៉ូតាស្យ៉ូម​ វា​​​​​មាន​​​​នាទី​​​​ទប់​​ស្កាត់​ភាព​ចាស់​ ​​​​​​ការពារ​​​​​​ស្នាម​​ជ្រួញ ​​​​​​បំបាត់​មុខ​​​ ​​និង​ធ្វើ​ឲ្យ​​ស្បែក​​មុខ​​​ទន់​​​​រលោង​​​ស្រស់​​​ស្អាត​។

    គ្រឿង​ផ្សំ​មាន​​ដូច​​ជា ​​ចេក​ទុំ​​​​១​ផ្លែ ម្សៅ​​​​​ស្រូវ​សាឡី​​​​១​ស្លាប​ព្រា​​បាយ​ ទឹក​ក្រូចឆ្មារ​១​ស្លាប​ព្រា​កាហ្វេ​​ទឹក​​ឃ្មុំ១​ស្លាប​ព្រា​កាហ្វេ​ ​​​​​​​​និង ទឹក​​ដោះ​គោ​ស្រស់​គ្មាន​​​​​ជាតិ​​ស្ករ​៣​ស្លាប​ព្រា​​បាយ។

    ​​​​​​របៀប​ធ្វើ​​​វិញគឺអ្នកត្រូវ​​​​​​​​​​​​បក​​​សំបក​​​ចេក​​​ចេញ​​ឲ្យ​​ស្អាត​​​​​​ កាត់​ជា​​កង់ៗ​​​​​​​​ ដាច់​​ចូល​​ចាន​​​រួច​​កិន​ឲ្យ​​ម៉ដ្ឋ។ បន្ទាប់​​មក​​​​​ដាក់​គ្រឿង​​​ផ្សំ​​​ទាំង​អស់​​​ចូល​ក្នុង​​​ចេក​​​ដែល​​​​កិន​​រួច ​​​បើ​​មើល​​ទៅ​​​ខាប់​​​​​​ស្អិត​​ជ្រុល អ្នក​​អាច​​បន្ថែម​ទឹក​​ដោះ​​គោ​ស្រស់​​បន្តិច​​​​បាន​។

    ចំពោះវិធី​​ប្រើវិញគឺអ្នកត្រូវ​​​​​លាង​​​​​​សម្អាត​​​មុខ​ជា​មួយ​​​ហ្វូម​លាង​​​មុខ​​​​​ និង​​ទឹក​​ក្ដៅឧណ្ណៗ​​ដើម្បី​ជម្រះ​​​ជាតិ​​​កខ្វក់​​​​​​​ ​​និង​ពង្រីក​រន្ធញើស។ ​​​​យក​​​​ម៉ាស់​​ដែល​លាយ​​​រួច​​​​ទៅ​​​​​លាប​​​ឲ្យ​​​សព្វ​ពេញ​​​​​ផ្ទៃ​​មុខ ​​​​ធ្វើ​​​ការ​​ម៉ាស្សា​​ដោយ​​​​ប្រើ​​ម្រាម​​ដៃ​​ថ្នមៗ​​​​​​​​​​រយៈ​ពេល​​​​​​​៣នាទី ពិសេស​​​​នៅ​​ត្រង់​​បរិវេណ​​ដែល​​​​​ងាយ​​មាន​​ស្នាម​ជ្រួញ​​ដូច​ជា​ ថ្ងាស​ ​​​​​កន្ទុយ​ភ្នែក​ជា​​ដើម​។

    ​​​​​​ទុក​​ចោល​​​​​ឲ្យ​​បាន​​​​២០​នាទី ​​​រហូត​​​​ដល់​​​ម៉ាស់​​ស្ងួត​ សឹម​ទៅ​​លាង​​ចេញ​​ជាមួយ​​​ទឹក​ក្តៅ​​​ឧណ្ណៗ​។​​ បន្ទាប់​​​មក​អាច​​ប្រើ​​​​ថ្ម​​ត្រជាក់​​​​ដើម្បី​​បង្រួម​​រន្ធ​​​ញើស​​ ឬ​​ជូត​​ទឹក Toner ជា​​ការ​​​​​​ស្រេច​។

    ម៉ាស់​​នេះ​គួរ​​​ប្រើ​​​​​​​​នៅ​​​​ពេល​​យប់​​មុន​​ចូល​គេង ​អ្នក​​នឹង​​​ឃើញ​​ប្រសិទ្ធភាព​​ក្នុង​​រយៈ​ពេល​​​​​​​២​​​​​​សប្ដាហ៍៕​​​​​

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV