*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ញ៉ាំអាហារ៥មុខនេះជួយអ្នកដោះស្រាយបញ្ហាស្បែកបែកសង្វារ

  • មានប្រិយមិត្តជាច្រើនជួបប្រទះបញ្ហា​បែក​សង្វារ​លើ​ស្បែក​​ ជា​ពិសេស​ពេល​សម្រាល​កូន​រួច។ ជួនកាលវា​ក៏​អាច​កើត​មាន​លើ​មនុស្ស​ស្រី​ដែល​មិន​ទាន់​មាន​កូន​ដែរ​ ដូច​ជា​ការ​ឡើង​គីឡូ​លឿន​ពេក​ ឬ​ស្រក​គីឡូ​លឿន​ពេក។​ យ៉ាងណាមិញ អាហារ​ទាំង​ ៦​ មុខ​នេះ​អាច​ការ​ពារ​ស្បែក​អ្នក​ពី​ការ​បែក​សង្វារ​បាន​។

    តែ៖ នៅ​ក្នុង​តែ​មាន​សារធាតុ​ជា​ច្រើន​។​ វា​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ជា​ពិសេស​វា​មាន​វា​មាន​ផ្ទុក​សារធាតុ​ Catechin ដែល​ជួយ​ការ​ពារ​សរសៃ​បញ្ជា​របស់​ ខូឡាជែន​ និង​ទប់​ស្កាត់​ការ​បែក​សង្វារ​ និង​រក្សា​ស្បែក​ឲ្យ​នៅ​រលោង​ស្អាត​ដូច​ធម្មតា​។

    គ្រាប់​ផ្កា​ឈូក​រ័ត្ន៖ វា​ជា​អាហារ​សម្រន់​ដែល​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ញ៉ាំ​វា​គ្រប់​ពេល​។​ វា​សម្បូរ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ណាស់​។​ វា​ជួយ​ជួស​ជុល​ស្បែក​ដែល​ខ្សោយ​ឲ្យ​ប្រែ​មក​ជា​រឹង​មាំ​បាន​។​ ជា​ពិសេស​ជា​ជួយ​ព្យាបាល​ស្បែក​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការ​បែក​សង្វារ​។

    ម្នាស់៖ វា​ជា​ផ្លែ​ឈើ​ម៉្យាង​ដែល​មាន​រសជាតិ​ឆ្ងាញ់​។​ វា​សម្បូរ​ដោយ​ជាតិ​ប៉ូតាស្យូម​ និង​វីតាមីន​ c។​វា​ជួយ​ធ្វើ​ចរាចរ​ដល់​ឈាម​និង​ជួយ​ទប់​ស្កាត់​សង្វារ​បាន​យ៉ាង​ល្អ​។

    ទំពាំង​បារាំង៖ អាហារ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់​តែ​ម៉្យាង​ទេ​ តែ​វា​ជួយ​បង្កើន​កម្លាំង​ក្នុង​សរសៃ​ឈាម​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​បាន​ល្អ​ និង​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​ជាតិ​ពុល​ដែល​កក់​កុញ​ក្នុង​រាង​កាយ​បាន​ល្អ​។

    ​ម្ទេស​ក្រហម៖ ​វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ម្ហូប​ដែល​មាន​រសជាតិ​ហឹរ​។​ វា​ជួយ​បង្កើត​កម្លាំង​ក្នុង​រាង​កាយ​ និង​កម្ដៅ​ដល់​រាង​កាយ​។​ ដូច្នេះ​វា​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​រហ័ស​ និង​អាច​ជួយ​ឲ្យ​សង្វារ​បាត់​ខ្លួន​ពី​លើ​ស្បែក​របស់​អ្នក​ផង​ដែរ​៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV