បន្ទាប់ពីដឹងពីអត្ថប្រយោជន៍ទាំងនេះ សូមប្រិយមិត្តកុំបោះសម្បកម្នាស់ទៀតចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ដែលជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។
អ្នកអាចធ្វើភេសជ្ជៈទឹកសម្បកម្នាស់ដោយយកម្នាស់ ១ផ្លែល្មមលាងទឺកឱ្យស្អាត រួចចិតសម្បកម្នាស់ជាចំណិតបន្ទះៗហើយទុកមួយឡែក។ ដាក់ទឹក ១លីត្រចូលឆ្នាំងដាំទឹកឱ្យពុះ ហើយដាក់សម្បកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី។ បន្ទាប់មកយកទៅចាក់ច្រោះយកតែទឹក ហើយយកមកទទួនទានបានជាការស្រេច។ ទឹកសម្បកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បាន ឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ។
ជាការពិត ទឹកសម្បកម្នាស់អាចជួយព្យាបាលជំងឺបានដូចជា ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន,ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត,ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ,ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក,ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ,ធ្វើឱ្យឈាមរត់បានល្អ,ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់,ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ,ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ៕