*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទទួលបានស្បែកមុខស្រស់ស្អាតនិងអត្ថប្រយោជន៍ជាច្រើនទៀត ដោយសារទឹកដោះគោជូរ

  • ក្រៅពីការទទួលទានដើម្បីជំនួយសុខភាពហើយ ទឹកដោះជូរ នៅអាចយកថែទាំសម្រស់បានផងដែរ ​ដោយសារតែវាមានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា វីតាមីន​ D  កាល់ស្យូម អាស៊ីតឡាទិក និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។ មិនបាច់លាយអ្វីទៀតទេ ​ដោយគ្រាន់តែអ្នកលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ​ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖

    ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ​ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ​ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយប​​ញ្ហាទាំងនេះ។ ​គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ​១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ​៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ​ទន់រលោង ​និងស្រស់ស្អាតជាមិនខាន។

    ព្យាបាលការរលាក៖ ជាតិសង្កសីដែលមាននៅក្នុងទឹកដោះគោជូរ ​អាចជួយបង្ការ ​និងកាត់បន្ថយការរលាកស្បែកផ្សេងៗបានយ៉ាងប្រសើរ។​​ ក្រៅពីនេះថែមទាំងជួយឱ្យស្បែកមានសុខភាពល្អ ​បង្កើតកោសិកាស្បែកមុខថ្មីៗមានសុខភាពល្អ ជាពិសេស ​ថែមទាំងធ្វើឱ្យមុខដែលកើតមុន និងរលាកដោយសារការញិចមុនឆាប់ជាសះស្បើយផងដែរ។

    ប្រឆាំងការកើតមុខ៖ ទឹកដោះគោជូរ ​មិនត្រឹមតែអាចប្រឆាំងនឹងការរលាកស្បែកផ្សេងៗបាននោះទេ ​តែថែមទាំងអាចការពារការកកើតមុន ការរលាកស្បែកមុខ ​និងប្រឆាំងនឹងមេរោគផ្សិតដែលបណ្តាលឱ្យមានបញ្ហាស្បែកមុខផ្សេងៗបានផងដែរ។

    ធ្វើឱ្យមុខភ្លឺរលោង៖ ជាតិអាស៊ីតឡាក់ទិកដែលមាននៅក្នុងទឹកដោះគោជូរ ​អាចប្រឆាំងនឹងសារធាតុមេឡានីនដែលធ្វើឱ្យស្បែកមុខខ្មៅ ​និងឡើងស្រអាប់បាន។ ដូច្នេះ គ្រាន់តែលាបទឹកដោះគោជូរលើផ្ទៃមុខជាប្រចាំ ​នឹងធ្វើឱ្យស្បែកមុខស ​ទន់ ​ភ្លឺ និងរលោងស្រស់ស្អាតជាមិនខាន។

    ការពារស្បែកពីកម្តៅថ្ងៃ៖ ការនៅក្រោមកម្តៅថ្ងៃយូរពេក ​នឹងធ្វើឱ្យស្បែករបស់អ្នករលាក ​និងមានផលប៉ះពាល់ផ្សេងៗជាមិនខាន។ ​តែការប្រើទឹកដោះគោជូរ លាបលើផ្ទៃមុខ ​ឱ្យបាន ​១០នាទី ​ទៅ ​១៥នាទី ​អាចជួយធ្វើឱ្យផ្ទៃមុខ ស​ ទន់ ​រលោង និងបំបាត់បញ្ហាស្បែកខ្មៅខ្លោច ដោយសារតែកម្តៅថ្ងៃបានយ៉ាងប្រសើរ។

    ប្រឆាំងភាពចាស់៖ មិនខុសពីចំណុចមុនៗ ​ទឹកដោះគោជូរ  អាចជួយផ្តល់សំណើមស្បែកមុខ ​ថែមទាំងប្រឆាំងនឹងភាពចាស់  ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ ​មិនតែប៉ុណ្ណោះ ​ទឹកដោះជូរថែមទាំងមានសមត្ថភាពជួយពង្រឹងកោសិកាស្បែកឱ្យកាន់តែរឹងមាំ និងព្យាបាលបញ្ហាស្បែកផ្សេងៗឱ្យឆាប់ជាសះស្បើយទៀតផង។

    កម្ចាត់ភាពកខ្វក់៖ ជាតិធូលី ​ដី ​និងសារធាតុកខ្វក់ដែលជាប់នៅលើស្បែកនឹងធ្វើឱ្យពណ៌ផ្ទៃមុខរបស់អ្នកមានស៊ីគ្នា ​ហើយធ្វើឱ្យស្បែកមានបញ្ហា និងគ្មានភាពស្រស់ថ្លាផងដែរ។ តែការប្រើប្រាស់ទឹកដោះគោជូរ ​លាបលើផ្ទៃមុខជាប្រចាំ ​បញ្ហាទាំងឡាយប្រាកដជាបានដោះស្រាយ ​ដោយសារតែវាបានដើរតួនាទី  ជាគ្រឿងសម្អាតផ្ទៃមុខបានយ៉ាងប្រសើរ។

    ​ដូច្នេះហើយ ​ការយកទឹកដោះគោជូរលាបលើផ្ទៃមុខជាប្រចាំ ​អាចជួយការពារផ្ទៃមុខពីផលប៉ះពាល់ផ្សេងៗ ​មិនថា ​មុខមុន ​ជាំ ​ខ្មៅ ​និងបញ្ហារលាកផ្សេងៗនោះទេ។  ជាពិសេសវាអាចជួយធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត ​ក្មេងខ្ចីជាងវ័យ ​ទន់ ម៉ដ្ឋ និងភ្លឺរលោងស្ទើរតែមិនគួរឱ្យជឿ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV