*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាគុណសម្បត្តិដែលអ្នកទទួលបានបើញ៉ាំក្រូចថ្លុង

  • ក្រូចថ្លុងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ហើយ ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និង សារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលល្អចំពោះសុខភាពទៀតផង។ ពេលនេះយើងខ្ញុំនឹងបង្ហាញពីអត្ថប្រយោជន៍នៃក្រូចថ្លុងដែល​គ្នា​យើង​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​។

    មានជាតិសរសៃ៖ ក្នុងមួយថ្ងៃ យើងត្រូវការជាតិសរសៃយ៉ាងតិចណាស់ ២៥ក្រាម។ ផ្លែក្រូចថ្លុងមួយផ្លែ មានជាតិសរសៃ៦ក្រាម ដូចនេះការញ៉ាំក្រូចថ្លុងជាជម្រើសមួយដ៏ល្អសម្រាប់បំពេញជាតិសរសៃសម្រាប់រាងកាយ។ ជាតិសរសៃនេះជួយដល់ការបន្ទោរបង់និងបង្ការការទល់លាមក។ មិនត្រឹមតែប៉ុណ្ណោះ ជាតិសរសៃអាចជួយដល់ឆ្អឹង ការរក្សាទម្ងន់រយៈពេលវែង ជំនួយដល់សុខភាពពោះវៀន និងខួរក្បាល​ រួមទាំងបន្ថយការប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃមួយចំនួន។

    ជួយបញ្ចុះទម្ងន់៖ ក្រូចថ្លុងជាអាហារមានកាឡូរីទាប ដែលអាចជួយដល់ការបញ្ចុះទម្ងន់។ ម៉្យាងទៀតក្រូចថ្លុងក៏មានប្រូតេអ៊ីន ដែលអាចជួយឲ្យយើងឆ្អែតបានយូរ។ ដូចនេះ ផ្លែក្រូចថ្លុងជាជម្រើសដ៏ល្អប្រសិនជាយើងចង់កាត់បន្ថយចំនួនកាឡូរីក្នុង​រាងកាយ​ និងសម្រកទម្ងន់។

    ប្រឆាំងអ៊ុកស៊ីតកម្ម៖ ផ្លែក្រូចថ្លុងសម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលអាចជួយក្នុងការបង្ការ និងបម្រុងទុកនូវកោសិកាដែលខូចខាតដោយសារពពួករ៉ាឌីកាល់​សេរី។ ពពួករ៉ាឌីកាល់​សេរីគឺជាសមាសធាតុដែលមាននៅក្នុងបរិយាកាស​ និងអាហារ​ដែលអាចបង្កឲ្យមានបញ្ហាសុខភាព និងជំងឺរ៉ាំរ៉ៃ។ ដោយសារក្រូចថ្លុងមានផ្ទុកនូវវីតាមីន C​ ច្រើន លទ្ធភាព​ក្នុង​ការ​បញ្ចេញ​សារធាតុប្រឆាំងអ៊ុកស៊ីតកម្មក៏​ល្អ​ដែរ​។

    ជួយសុខភាពបេះដូង៖ ផ្លែក្រូចថ្លុងអាចជួយកាត់បន្ថយនូវ​កូ​លេស្តេ​រ៉ូល និងខ្លាញ់អាក្រក់ ដែលបង្កជំងឺបេះដូង។ ប្រសិនជាអ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះកូ​លេស្តេ​រ៉ូល គួរចៀសវាងបរិភោគក្រូចថ្លុង។

    ជួយពន្យាភាពចាស់៖ ផ្លែក្រូចថ្លុង​សម្បូរវីតាមីន C ដែលអាចជួយបង្ការការខូចខាតរបស់ស្បែក និងជួយរក្សាសម្រស់។ បន្ថែមពីនេះទៀត ក្រូចថ្លុងក៏ជួយកាត់បន្ថយ កម្រិតជាតិស្ករក្នុងឈាមបាន​ដែរ​។​

    ប្រឆាំងបាក់តេរី៖ ផ្លែក្រូចថ្លុងក៏មានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី​ និងផ្សិតដែរ។​

    បង្ការជំងឺមហារីក៖ ផ្លែក្រូចថ្លុង​ក៏អាចជួយកំចាត់កោសិកាមហារីក និងទប់ស្កាត់ការរីករាលដាលនៃមហារីកដែរ។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្មអាចកំចាត់នូវកោសិកាមហារីក និងជួយដល់ប្រព័ន្ធភាពស៊ាំ។ វាក៏អាចកំចាត់នូវកោសិកាមហារីកក្រពេញប្រូស្តាត និងលំពែងរួមទាំងទប់ស្កាត់ការរីករាលដាលនៃមហារីកសួតទៀត៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV