*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បំបាត់មុនលើមុខនិងប្រឆាំងភាពចាស់បើអ្នកយកទឹកឃ្មុំនិងតែបៃតងមកធ្វើបែបនេះ

  • ទឹកឃ្មុំមិនត្រឹមតែជារបស់ធម្មជាតិដែលល្អសម្រាប់សុខភាពនោះទេ ទឹកឃ្មុំក៏ត្រូវបានគេប្រើជាវិធីថែរក្សាស្បែកនិងព្យាបាលមុនដ៏អស្ចារ្យផងដែរ។ គ្រឿងផ្សំនៅក្នុងទឹកឃ្មុំមានផ្ទុកជាតិដែកវីតាមីន B, C, E  កាល់ស្យូមផូស្វ័រ ដែលវាជួយផ្តល់សំណើមជួយឱ្យស្បែកសភ្លឺថ្លាកាត់បន្ថយស្នាមជាំយ៉ាងមានប្រសិទ្ធភាព។ រីឯ តែបៃតងវិញ មានសារធាតុជួយប្រឆាំងអុកស៊ីតកម្ម ការប្រឆាំងនឹងការរលាក ការព្យាបាលមុន និងចំណុចខ្មៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។

    គ្រឿងផ្សំដែលអ្នកត្រូវការមាន ទឹកឃ្មុំ ១ស្លាបព្រាបាយ តែបៃតង១ស្លាបព្រាបាយ និង ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ។

    ការអនុវត្តន៍៖ សូមលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ឌៗដើម្បីបើករន្ធញើស លាបល្បាយដែលបានលាយបញ្ចូលគ្នានៅលើស្បែកមុខរបស់អ្នកហើយទុករយៈពេល ២០ នាទីបន្ទាប់មកលាងសម្អាតមុខឱ្យស្អាត។

    ជាការពិត សម្រាប់រូបមន្តនេះ វានឹងធ្វើអោយស្បែកមុខស្រាលជាងមុនបន្ទាប់ពីប្រើលើកដំបូង។ អនុវត្តន៍បែបនេះពីរដងក្នុងមួយសប្តាហ៍នឹងជួយប្រឆាំងភាពចាស់នៃស្បែកមុខ មុននិងចំណុចខ្មៅនឹងត្រូវបានកាត់បន្ថយរលាយគ្មានសល់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV