*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

​ក្អកស្លេសអាចបំបាត់ដោយងាយជាមួយរូបមន្តធម្មជាតិនេះ

  • ការ​ក្អក ស្លេស ជា​បញ្ហា​គួរ​ឱ្យ​រំខាន​មួយ និង​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ឯកឯងឡើយ​។ ក្រៅពី​ថ្នាំពេទ្យ​ក៏​នៅ​មាន​រូបមន្តឱសថ​បែប​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​ព្យាបាល​អាការ​ក្អក និង​បំបាត់​អាការ​រមាស់​ក្នុង​បំពង់​បាន​យ៉ាង​ប្រសើរ​។ អ្នកនឹងធ្វើការចំណាយតិចបំផុត ដើម្បីធ្វើថ្នាំបំបាត់ក្អក ស្លេស រួមទាំងអាចបំបាត់បញ្ហា ពងបែកក្នុងមាត់ រលាកបំពង់ ក យ៉ាងពូកែថែមទៀត។

    គ្រឿងផ្សំដែលអ្នកត្រូវការមានតែ ក្រូចសើច ៥ផ្លែ និង ស្ករសពណ៌ត្នោត ៣ស្លាបព្រាបាយប៉ុណ្ណោះ។

    សម្រាប់របៀបធ្វើគឺ ដំបូងអ្នកត្រូវយកផ្លែក្រូចសើចទៅលាងទឹកឲ្យបានស្អាតល្អ រួចចិតជាដុំតូចៗនិងយកគ្រាប់វាចេញ។ ជាបន្តសូមយកវាដាក់ចូលក្នុងក្រឡកែវមួយ បន្ទាប់មកចាក់ស្ករចូលតាមក្រោយ។ បិទគម្របឲ្យបានជិតល្អរួចទុកវារយៈពេល៣០ថ្ងៃ។ បន្ទាប់ពីទុករយៈពេល៣០ថ្ងៃមកអ្នកនឹងឃើញមានទឹកថ្នាំ។ សូមយកវាទៅរក្សាទុកក្នុងទូរកកទើបអាចប្រើបានយូរ។

    ចំពោះរបៀបប្រើវិញគឺ អ្នកត្រូវញាំ១ស្លាបព្រាបាយនៅពេលព្រឹកព្រលឹម និង១ស្លាបព្រានៅពេលយប់មុនចូលគេង។ ឱសថបុរាណនេះនឹង ជួយបំបាត់អាការៈក្អកស្ងួត និងក្អកមានស្លេស រួមទាំងអាការៈ តឹងច្រមុះពិបាកដកដង្ហើម រលាកបំពង់ក ឈឺបំពង់ក និងពងបែកក្នុងមាត់ផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV