*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សុខភាពថ្ងៃនេះ! ញ៉ាំទឹកក្តៅ១កែវមុនអាហារពេលព្រឹករាល់ថ្ងៃ តើអ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

  • តើប្រិយមិត្តទំាងអស់គ្នាដឹងទេថា ការញ៉ាំទឹកក្តៅ១កែវ មុនអាហារពេលព្រឹករៀងរាល់ថ្ងៃ ពិតជាមានគុណសម្បត្តិច្រើនយ៉ាងដល់សុខភាពយើងទាំងអស់គ្នា។

    ​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវពេលផឹកចូលទៅ ​ក្នុង​ក្រពះ​ដែល​ទទេ​ស្អាត​ វានឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង និង​ជួយ​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​របស់​អ្នក​ទៀតផង។

    ក្រៅពីនេះ វានៅជួយដល់សុខភាពរបស់អ្នកតាមការរៀបរាប់ដូចខាងក្រោម៖

    កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាយ​កាយ៖​ការ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​នា​ពេល​ព្រឹក​ជួយ​ឲ្យ​រាយ​កាយ​អ្នក​កម្ចាត់​ជាតិ​ពុល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចេញ​ទាំងអស់។ ទឹក ជួយ​បំបែក​អាហារ​នៅ​ក្នុង​ក្រពះ និង​ធ្វើ​ឲ្យ​មុខងារ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង។

    ជួយ​ឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​កាន់​តែ​ប្រសើរ៖ វា​ជួយ​ឲ្យ​ការ​រំលាយ​អាហារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង ហើយ​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ទៀត​ផង។ វា​ក៏​ជួយ​កម្ចាត់​ការ​ឈឺ​ពោះ ឬ​ក្រពះ ដែល​តែង​បង្ក​ឡើង​ដោយ​ការ​រំលាយ​អាហារ​យឺត និង មិន​ត្រឹមត្រូវ។

    បន្ថយ​ការ​ឈឺចាប់៖ មនុស្ស​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​ទឹក​ក្តៅ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន ជា​ពិសេស​ក្នុង​ករណី ឈឺ​ចាប់​ពេល​មក​រដូវ។ កម្ដៅ​ពី​ទឹក នឹង​ជួយ​ឲ្យ​សាច់ដុំ​ក្រពះ​របស់​អ្នក​សម្រាក និង​កាត់​បន្ថយ​ការ​ឈឺចាប់។

    ជួយ​សម្រក​ទម្ងន់៖ ទឹក​ក្តៅ​អាច​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ពេល​ទទួល​ទាន​វា​ជា​មួយ​នឹង របប​អាហារ​ដែល​ជួយ​ឲ្យ​សុខភាព​ល្អ និង​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន។ ទឹក​ក្តៅ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក បង្កើន​ល្បឿន​នៃ​ការ​រំលាយ​អាហារ និង​ជួយ​ដុត​កាឡូរី​បាន​យ៉ាង​រហ័ស​ទៀតផង។

    ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​កាន់​តែ​ប្រសើរ៖ ទឹក​ក្តៅ​ឧណ្ហ​ៗ​នឹង​ជួយ​បង្កើន​ល្បឿន​ចលនា​ឈាម​រត់ និង​លើក​កម្ពស់​សុខភាព​អ្នក​ទាំង​មូល។

    បន្ថយ​ភាព​ចាស់៖ ទឹក អាច​ជួយ​អ្នក​ទប់​ស្កាត់​ភាព​ចាស់​មុន​អាយុ​បាន។ នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក ពោរពេញ​ទៅ​ដោយ​សារជាតិ​ពុល វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​មូល រួម​ទាំង​រូប​រាងកាយ​ខាង​ក្រៅ​ផងដែរ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ចាស់​មុន​អាយុ។ ផ្ទុយទៅវិញ ប្រសិន​បើ​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​រៀង​រាល់​ព្រឹក រាង​កាយ​របស់​អ្នក​នឹង​កម្ចាត់​ជាតិពុល​បាន​យ៉ាង​ឆាប់​រហ័ស ធ្វើ​ឲ្យ​ដំណើរ​នៃ​ភាព​ចាស់​យឺត និង ជួយ​ឲ្យ​ស្បែក​របស់​អ្នក​កាន់​តែ​តឹងណែន ផង​ដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV