*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

៥ វិធីងាយៗដែលអាចជួយសម្រកទម្ងន់បានឆាប់រហ័សបំផុត

  • ការសម្រាកទម្ងន់អាចមានផលវិបាកជាច្រើនប្រសិនបើអ្នកមិនមានការតស៊ូខ្លាំងនោះ។ ផ្ទុយទៅវិញការឡើងគីឡូបើអ្នកភ្លេចខ្លួនតែមួយភ្លែតវានឹងឡើងលឿនតែម្ដង។ កុំបារម្ភឲ្យសោះយើងមានវិធីដោះស្រាយ។ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗទាំង ៥ ខាងក្រោមនេះដោយខ្លួនឯងជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងរូបសម្រស់ស្រស់ស្អាត៖

    ញ៉ាំផ្លែឈើស្រស់ជាអាហារសម្រន់៖ ផ្លែឈើស្រស់ៗសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងគ្មានជាតិកាឡូរីដែលធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ តែបើអ្នកញ៉ាំកាន់តែច្រើនសុខភាពនឹងសម្រស់កាន់តែល្អប្រសើរ។

    ផឹកកាហ្វេខ្មៅជាប្រចាំ៖ បើសិនអ្នកមិនចេះផឹកកាហ្វេខ្មៅសុទ្ធ អ្នកអាចលាយជាមួយទឹកដោះគោស្រស់បន្ដិច ហើយបើមិនចំនូលកាហ្វេ អ្នកអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិច ឬទឹកដោះគោស្រស់ក៏បាន។

    ផឹកទឹកដោះគោស្រស់៖ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតជាច្រើនដែលជួយផ្ដល់ថាមពលពេញមួយថ្ងៃ ហើយវាជួយបង្កើនការរំលាយអាហាររបស់អ្នកបានល្អ និងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន។

    ញ៉ាំអាហារពេលល្ងាចតិច៖ ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើន និងកុំញ៉ាំបាយអៃ បើអ្នកចម្អិនគួរប្រើប្រភេទបន្លែបៃតង ពីព្រោះពួកវាសម្បូរសារធាតុចិញ្ចឹមជាច្រើន ជាពិសេសការញុំាសាលាដ ផ្លែឈើ និងទឹកដោះគោជាអាហារពេលល្ងាចគឺល្អដ៏ល្អបំផុត។

    ចំណាយពេលហាត់ប្រាណខ្លះៗនៅពេលទំនេរ៖ អ្នករវល់ពេញមួយថ្ងៃហើយក្នុងការធ្វើការដូចច្នេះរាងកាយអាចនឹងស្ពឹក គួរចំណាយពេល ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណឲ្យរាងកាយរបស់អ្នកមានភាពសកម្ម ល្អទាំងសុខភាពនឹងអាចសម្រករាងបាន។

    ទាក់ទងទៅនឹងការហាត់ប្រាណ មិនចាំបាច់តែទៅក្លឹបហាត់ប្រាណនោះទេ អ្នកអាចធ្វើវានៅផ្ទះ ឬក៏ការការធ្វើសកម្មភាពនានានៅខាងក្រៅដូចជា ការជិះកង់ និងដើរជាដើម។ ដូច្នេះព្យាយាមអនុវត្តវិធីទាំងប្រាំខាងលើងនេះជាប្រចាំថ្ងៃ ដើម្បីការគ្រប់គ្រងទម្ងន់ និងទទួលបានសុខភាពល្អរូបសម្រស់ស្រស់ស្អាត ហើយចាំថាការធ្វើលំហាត់ប្រាណគឺជារឿងចម្បងនឹងសំខាន់ជាងគេដែលអ្នកត្រូវធ្វើជាប្រចាំ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV