*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

នារីម្នាក់ប្រាប់វិធី៤យ៉ាងអាចលុបបំបាត់ស្នាមមុនយ៉ាងពូកែស័ក្កសិទ្ធ

  • ជាធម្មតាមុនលើផ្ទៃមុខកើតមានដោយសារតែការប្រែប្រួលអរម៉ូន ដែលធ្វើអោយមានការផលិតជាតិខ្លាញ់ច្រើនជាងធម្មតា នាំអោយរន្ធញើសកកស្ទះ បង្កអោយកើតមុន។ ស្លាកស្នាមដែលបន្សល់ដោយការកើតមុនភាពច្រើនពណ៏ក្រហម ឬ ត្នោត។ យ៉ាងណា អ្នកអាចត្រឡប់មកមានស្អាតដូចដើមវិញបាន ដោយគ្រឿងផ្សំប៉ុន្មានមុខនេះ។

    ទី១ ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ វាអាចប្រើប្រាស់ជាគ្រឿងផ្សំដ៏សក្តិសិទ្ធីក្នុងការកម្ចាត់ស្នាមមុន។ អ្នកអាចយកប្រទាលកន្ទុយក្រពើមួយធាង កោសយកសាច់វាមកលាបសាច់លើស្នាម ហើយម៉ាស្សាថ្នម។ ទុកចោលប្រហែល ៣០ នាទី រួចលាងជម្រះនឹងទឹកស្អាត។ អនុវត្ត ២ ទៅ ៣ ដងក្នុងមួយថ្ងៃ

    ទី២ ក្រូចឆ្មា៖ ក្រូចឆ្មាអាចជួយធ្វើអោយស្លាកស្នាមគ្រប់ប្រភេទរលុបបានយ៉ាងងាយ។ វាអាចជួយកម្ចាត់កោសិកាងាប់ ជម្រុញការលូតលាស់នៃកោសិកាថ្មី ព្រមទាំងជួយអោយស្បែកមានសភាពរស់រវើកឡើងវិញ។ អ្នកអាចយកទឹកក្រូចឆ្មា លាយជាមួយទឹកឃ្មុំមកលាបលើបរិវេណដែលស្នាមដោយដៃ ឬ សំឡី។ ទុកចោលប្រហែល ១០ នាទី រួចលាងជម្រះនឹងទឹកស្អាត។ អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ។

    ទី៣ ប្រេងដូង៖ ប្រេងដូងសម្បូរទៅដោយវីតាមីន E និង អាស៊ីតខ្លាញ់។ អ្នកត្រូវយកប្រេងដូងលាបលើបរិវេណដែលស្នាម ឬ យកប្រេងដូងក្ដៅឧណ្ឌៗ មកម៉ាស្សាប្រហែល ៥ ទៅ ១០ នាទី ហើយទុកចោលប្រហែល១ម៉ោង ​ចាំលាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ។ សូមអនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ។

    ទី៤ រមៀត៖ សមាសធាតុដែលមាននៅក្នុង រមៀត ជួយស្បែកអោយជាសះស្បើយកាន់តែឆាប់រហ័ស។ សូមលាយម្ស៉ៅរមៀត ១ ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មាកន្លះផ្លែ។ លាបលើផ្ឌៃមុខដែលមានបញ្ហា ហើយទុកចោលប្រហែល ១៥ នាទី​ ចាំលាងជម្រះនឹងទឹកក្ដៅឧណ្ឌៗ ជូតមុខអោយស្ងួត រួចលាបឡេផ្ដល់សំណើម។ អនុវត្ត ១ ទៅ ២ ដងក្នុងមួយថ្ងៃ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV