*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

២វិធីជួយអ្នកដោះស្រាយបញ្ហាហូរឈាមច្រមុះ

  • ធ្លាប់ទេ នៅពេលមានឈាមហូរតាមច្រមុះចាស់ៗអោយងើយក្បាលឡើងលើ? នេះគ្រាន់តែជាវិធីសាស្ត្រដែលឮតាមតៗគ្នាប៉ុណ្ណោះ តែធាតុពិតវាមិនមានប្រសិទ្ធភាពទេ។ ជំងឺហូរឈាមតាមច្រមុះជាញឹកញាប់កើតឡើងក្នុងរដូវរងាជាងរដូវក្តៅឬ អ្នកដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ តំណពូជ។ ប្រសិនបើករណីស្រាលៗ អ្នកអាចធ្វើការព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទៅពេទ្យឡើយ។ អ្នកអាចព្យាបាលឈាមច្រមុះដោយវិធីទាំងនេះ។

    ខ្ទឹមបារាំង៖ ខ្ទឹមបារាំង មានផ្ទុកភ្នាក់ងារជួយជំរុញឲ្យមុខរបួសឆាប់កកឈាម ព្រោះវាមានផ្ទុកវីតាមីន C និងសារធាតុ Bioflavonoids ដែលមានសមត្ថភាពជួសជុលសរសៃឈាមដែលធ្លុះធ្លាយ។ អ្នកគ្រាន់តែហាន់ខ្ទឹមបារាំងពីរបីចំណិត រួចហិតក្លិនរបស់វា មិនយូរទេឈាមនឹងឈប់ហូរ។ ម្យ៉ាងវិញទៀត អ្នកអាចយកខ្ទឹមបារាំងទៅកិនយកទឹក ហើយបន្តក់ពីរបីដំណក់ទៅក្នុងរន្ធច្រមុះ ដែលហូរឈាម។ ប្រសិនបើមិនទាន់ឈប់ហូរឈាមទេ សូមធ្វើឡើងវិញម្តងទៀត។

    ទឹកកក៖ ទឹកកក មានសមត្ថភាពក្នុងការបញ្ឈប់ការហូរឈាម ផ្ជិតមុខរបួសសរសៃវ៉ែន និងបន្ថយការរលាក។ អ្នកត្រូវយកទឹកកក ២ទៅ៣ដុំ រុំនៅក្នុងកូនកន្សែងមួយ មកស្អំនៅលើច្រមុះប្រហែលជា ៥នាទី។ សីតុណ្ហភាពត្រជាក់របស់វា នឹងធ្វើឲ្យឈាមឆាប់កក និងបញ្ឈប់ការហូរឈាមដូចបំណង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV