*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាគុណសម្បត្តិធំៗ៩យ៉ាងបើអ្នកបានញ៉ាំពពាយជ្រុង

  • ពពាយ​ជ្រុងមិន​ត្រឹម​ជា​បន្លែ​យក​មក​ធ្វើ​អន្លក់​ឬ​មុខ​ម្ហូប​ប្រចាំថ្ងៃ​មួយ​មុខ​ឡើយ ប៉ុន្តែ​បើ​អ្នក​បាន​ដឹង​ពី​គុណប្រយោជន៍​ដ៏​មហាសាល​របស់​វា​ អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​មិនខាន។​ បើអ្នកបានញ៉ាំពពាយជ្រុង អ្នកនឹងទទួលបានគុណសម្បត្តិដូចជា៖

    ដោះស្រាយ​កង្វះ​សារធាតុចិញ្ចឹម៖ ប្រសិន​បើ​មាន​កង្វះ​សារធាតុចិញ្ចឹម​នៅ​ក្នុង​ខ្លួន​ ការ​ផ្ដល់​សំណង​ទាំង​នេះ​ជាមួយ​ផ្លែ​ពពាយ​ជ្រុង​គឺ​អាច​ជួយ​បាន។ ពពាយ​ជ្រុង​ផ្ដល់​នៅ​សារធាតុ​ចិញ្ចឹម​ រាងកាយ​ដែល​ត្រូវការ​ជាចាំបាច់។

    សម្រក​ទម្ងន់​៖ ពពាយ​ជ្រុង​មាន​ជាតិ​សរសៃ​ខ្ពស់​ ប៉ុន្តែ​មាន​កាឡូរី​ទាប ​លក្ខណៈ​ទាំងនេះ​​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់។ ការ​បន្ថែម​បន្លែ​មួយ​នេះ​​ក្នុង​​អាហារ​នឹង​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​ឆ្អែត​កាន់​តែ​ច្រើន​ហើយ​ក្រពះ​ក៏​មិន​ធ្វើទុក្ខ។

    ជម្រុញ​ថាមពល៖ ពពាយ​ជ្រុង​​ផ្ទុក​ទៅ​ដោយ​ស្ករ​ប្រភេទ​ផ្សេងៗ​ក៏​ដូចជា​ផូស្វ័រ។ ទាំង​នេះ​អាច​ជួយ​ឲ្យ​រាងកាយ​ផលិត​និង​ប្រើប្រាស់​ថាមពល​ដែល​ផ្ទុក​នៅ​ក្នុង​ខ្លួន​ ធ្វើ​ឲ្យ​រោគសញ្ញា​អស់កម្លាំង​និង​ស្ពឹក។​

    បង្កើន​សុខភាព​ភ្នែក៖ ការ​ការពារ​ការ​វិវត្ត​នៃ​ជំងឺ​ចក្ខុ​គឺ​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​មនុស្ស​ម្នាក់​អាច​ទទួល​បាន​បរិមាណ​ជាតិ Thiamine គ្រប់គ្រាន់។ ញ៉ាំពពាយជ្រុង​អនុញ្ញាត​ឲ្យ​ភ្នែក​រក្សា​សរសៃ​ប្រសាទ​និង​សាច់​ដុំ​ឲ្យ​មាន​សុខភាព​ល្អ។

    ជួយ​​ដល់​ការ​រំលាយ​អាហារ៖ ពពាយ​ជ្រុង​ជា​បន្លែ​មាន​ជាតិ​សរសៃ​ខ្ពស់​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ​ រួម​ទាំង​ចលនា​ពោះវៀន​ដំណើរការ​ទៀងទាត់។ ជាពិសេស​ការ​ទល់លាមក​និង​ហើមពោះ​ អាច​កាត់​បន្ថយ​បាន។

    ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ៖ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ ការ​ហូប​ពពាយ​ជ្រុង​ជួយ​សម្របសម្រួល​ឲ្យ​ម្ដាយ​និង​ទារក​មាន​សុខភាព​ល្អ។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​បរិមាណ Folate, Folate និង Sigarilyas ក្នុង​រាងកាយ​គ្រប់គ្រាន់​ នឹង​ជួយ​ឲ្យ​ម្ដាយ​មាន​សុខភាព​ល្អ​ព្រមទាំង​កូន​មាន​ប្រាជ្ញា​ឈ្លាសវៃ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV