*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

យកផ្លែត្របែកមកធ្វើបែបនេះស្នាមមុនលើមុខលែងជាបញ្ហាហើយ

  • ត្របែក ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុរ៉ែ និងវីតាមីន ចាំបាច់បំផុតសម្រាប់រាងកាយមនុស្សគ្រប់រូប។ ក្រៅពីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជំរុញដល់ការរំលាអាហារ អ្នកដឹងទេ ត្របែក ក៏មានសមត្ថភាពថែរក្សាស្បែកឲ្យស្រស់ស្អាតផងដែរ។ វីតាមីន A, B និង C របស់ផ្លែត្របែកអាចជួយផលិតស្រឡាប់កូឡាជែន ដែលធ្វើឲ្យស្បែកមានភាពបត់បែនបានល្អ។ ក្រៅពីនេះ សារធាតុទង់ដែង ដែលមាននៅក្នុងផ្លែត្របែក ក៏អាចការពារស្បែកពីកាំរស្មីអ៊ុលត្រា UV និងការពារជំងឺមហារីកស្បែកថែមទៀត។ ខាងក្រោមនេះ គឺជារបៀបប្រើត្របែក ដើម្បីព្យាបាលមុន និងស្លាកស្នាមដែលបន្សល់ពីការកើតមុន។

    អ្វីដែលអ្នកត្រូវការមានដូចជា ត្របែក មួយចំណិតធំល្មម ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ មួយស្លាបព្រាកាហ្វេ។

    សម្រាប់ការអនុវត្តន៍វិញគឺអ្នកត្រូវយកត្របែក ចិតសំបកចេញ ហើយកិនពូតយកទឹក ដាក់ទៅក្នុងកូនចានមួយ។ បន្ថែមទឹកឃ្មុំ និងទឹកក្រូចឆ្មារចូល រួចកូរឲ្យរលាយចូលគ្នា។ យកល្បាយនេះមកលាបនៅលើផ្ទៃមុខរបស់អ្នក ឬតំបន់ដែលរងនូវផលប៉ះពាល់ដោយសារមុន។ ទុកចោលរយ:ពេល ២០នាទី ចាំលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ធម្មតា។ អ្នកត្រូវព្យាយាមអនុវត្តឲ្យបានទៀតទាត់ ជារៀងរាល់ពេលល្ងាច ដើម្បីឲ្យបញ្ហាមុននៅលើផ្ទៃមុខឆាប់ជាសះស្បើយទាំងស្រុង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV