*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើស៊ុតមាន់និងស៊ុតក្ងានមួយណាល្អជាងសម្រាប់ស្ត្រីមានផ្ទៃពោះ?

  • កន្លងមកមានការលើកឡើងថា ការទទួលទានស៊ុតក្ងានល្អជាងស៊ុតមាន់អំឡុងពេលមានផ្ទៃពោះ ព្រោះវាអាចជួយឲ្យកូនមានសុខភាពល្អ និងកើតមកឆ្លាត។ តើរឿងនេះពិតជាត្រឹមត្រូវឬទេ?

    ជាការពិត ទោះបីជាស៊ុតក្ងានធំក៏ពិតមែន ប៉ុន្តែប្រូតេអ៊ីនរបស់វាតិចជាងស៊ុតមាន់ ជាពិសេសវីតាមីន A ដែលស្ត្រីមានផ្ទៃពោះត្រូវការជាចាំបាច់។ រហូតមកដល់ពេលនេះពុំទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថា ការទទួលទានស៊ុតក្ងានជំនួសស៊ុតមាន់ អាចជួយឲ្យកូនកើតមកមានភាពឆ្លាតវៃនោះទេ ប៉ុន្តែវាត្រូវាបានគេចាត់ទុកថា មានគុណតម្លៃខ្ពស់។

    លើសពីនេះទៅទៀត ប្រសិនបើអ្នកក្រឡេកមើលតម្លៃអាហារូបត្ថម្ភនៅក្នុងស៊ុត ១០០ក្រាម វាត្រូវបានគេរកឃើញថា ស៊ុតក្ងានមានផ្ទុកខ្លាញ់លីពីត និងកូលេស្តេរ៉ុលខ្ពស់ ដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះធាត់ និងមានខ្លាញ់កូលេស្តេរ៉ុលខ្ពស់ក្នុងសរសៃឈាម ប្រសិនបើទទួលទានច្រើនពេក។

    ដូច្នេះស៊ុតក្ងានមិនមែនជាគោលដៅសំខាន់ដែលធ្វើឲ្យកុមារកើតមកមានភាពឆ្លាតវៃនោះទេ គឺអាស្រ័យទៅលើកត្តាតំណពូជ ការទទួលទានអាហារបំប៉នផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះ រួមទាំងការជំរុញបន្ថែមរបស់ឪពុកម្តាយនៅពេលកើតមក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV