*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ប្រិយមិត្តធ្លាប់ញ៉ាំផ្កាខាត់ណាខៀវអត់? ទាំងនេះជាគុណសម្បត្តិរបស់ផ្កាខាត់ណាខៀវ ដែលយើងគួរតែដឹង

  • ផ្កាខាត់ណាខៀវ ឬ ប្រូខូលី (Broccoli) ជាប្រភេទបន្លែ ដែលមនុស្សគ្រប់គ្នា ចូលចិត្តយកមកទទួលទាន ជាមួយនឹងពណ៌ខៀវខ្ចី និង រសជាតិឆ្ងាញ់ពិសានោះ ផ្កាខាត់ណាខៀវ ថែមទាំងផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងសំរាប់សុខភាពទៀតផង។

    ខាងក្រោមគឺ ជាអត្ថប្រយោជន៍សុខភាពរបស់ប្រូខូលី៖​

    ការពារជំងឺមហារីក៖ ផ្កាខាត់ណាខៀវ មានសារជាតិ ក្លុយកូរ៉ាផានីន ដែលធ្វើឲ្យរាងកាយរបស់អ្នក ផលិតមូលីគុល សុហ្វរ៉ាផេន ដែលមានតួនាទីក្នុងការប្រឆាំង ជំងឺមហារីក។ ម្យ៉ាងវិញទៀត សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដែលមាននៅក្នុងផ្កាខាត់ណាខៀវ មិនត្រឹមតែអាចប្រឆំាង នឹងជំងឺមហារីកបានទេ ប៉ុន្តែថែមទាំង ធ្វើឲ្យថ្លើមរបស់អ្នក មានសុខភាពល្អផងដែរ។

    កាត់បន្ថយកូឡេស្តូរ៉ល ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែអាចការពារជំងឺមហារីកបានទេ តែដោយសារតែ វាសំបូរដោយជាតិសសៃ ដែលដើរតួយ៉ាងសំខាន់ក្នុង ការកាត់បន្ថយកូឡេស្តូរ៉ល បានយ៉ាងមានប្រសិទ្ធភាព។ សំរាប់អ្នកដែលចង់ កាត់បន្ថយកូឡេស្តូរ៉ល គួរតែទទួលបន្លែប្រភេទនេះ ឲ្យបានញឺកញាប់។

    កាត់បន្ថយការងប្រតិកម្ម និង រលាក ៖ សារធាតុចិញ្ចឹម ដែលមាននៅក្នុងផ្កាខាត់ណាខៀវ អាចកាត់បន្ថយនូវ សារធាតុដែលធ្វើឲ្យអ្នកងាយរងប្រតិកម្មបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ផ្កាខាត់ណាខៀវសំបូរដោយអាស៊ីដអូមេហ្គា ៣ ជួយក្នុងការរលាក បានយ៉ាងល្អផងដែរ។

    សំបូរដោយវីតាមីន C ៖ ផ្កាខាត់ណាខៀវ គឺជាប្រភេទបន្លែ ដែលសំបូរទៅដោយ វីតាមីន C ជាងគេ។ ហើយវីតាមីន C មានមុខងារយ៉ាងសំខាន់ ក្នុងការជួយប្រឆាំង នឹងរ៉ាឌីកាល់សេរី ការពារមិនឲ្យស្បែក អ្នកជ្រៀវជ្រួញ និង ឆាប់ចាស់ទៀតផង។

    ថែរក្សាឆ្អឹង ៖ ផ្កាខាត់ណាខៀវ សំបូរទៅដោយ កាល់ស្យូម និង វីតាមីន K ដែលសារធាតុសំខាន់ទំាងពីរនេះ បានធ្វើឲ្យឆ្អឹងអ្នករឹងមាំ មិនតែប៉ុណ្ណោះទេ វាក៏អាចការពារមិន ឲ្យកើតជំងឹពុកឆ្អឹងបានផងដែរ។

    ថែរក្សាសុខភាពបេះដូង ៖ សារធាតុប្រឆាំងនឹងការរលាក ដែលមាននៅក្នុងផ្កាខាត់ណាខៀវអាចការពារមិន ឲ្យមានការខូចខាត នូវសសៃឈាមបេះដូង ដែលបង្កឡើង ដោយការរលាក បានផងដែរ។

    ធ្វើឲ្យប្រព័ន្ធរំលាយ អាហារដំនើរការបានល្អ ៖ ដោយសារតែផ្កាខាត់ណាខៀវ សំបូរទៅដោយជាតិសសៃ ដូច្នេះហើយវា អាចការពារ អាការៈទល់លាមក ថែរក្សាកម្រិតជាតិស្ករ ក្នុងឈាមនិង មិនធ្វើឲ្យអ្នកទទួលទាន ហួសកំនត់ បានយ៉ាងមានប្រសិទ្ធភាព ផងដែរ។

    ទំាងនេះគឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ៗរបស់ផ្កាខាត់ណាខៀវ ហើយបន្ទាប់ពីប្រិយមិត្ត បានជ្រាបពីគុណប្រយោជន៍របស់វា ហើយសង្ឃឹមថា ប្រិយមិត្តនឹងទទួលទាន វាឲ្យបានញឹកញាប់ ដើម្បីទទួលបាននូវសុខភាពល្អ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV