*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អត្ថប្រយោជន៍ទាំងនេះនឹងកើតឡើងពេលអ្នកបានញ៉ាំពងក្រួច

  • ពងក្រួចមិនត្រឹមតែមានអត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យមនុស្សមានអាយុវែងផងដែរ។ ការទទួលទានពងក្រួចអាចជួយបង្កើនកម្លាំងឈាម សម្អាតស្បែក បង្ការភាពស្លេកស្លាំង និងជំនួយដល់ស្ត្រីមានផ្ទៃពោះ។ ជាធម្មតាពងក្រួចមួយគ្រាប់ទម្ងន់ប្រហែលជា ១០ក្រាម ប៉ុន្តែវាមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាស៊ុតផ្សេងៗទៀត ៣ដង។ លើសពីនេះទៅទៀត ការទទួលទានពងក្រួចជាប្រចាំ អ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ។

    ជួយបង្កើនការចង់ចាំ៖ សមាសភាពម៉ូលេគុលនៃសារធាតុចិញ្ចឹមនៅក្នុងពងក្រួច អាចឲ្យរាងកាយស្រូបយក និងរំលាយងាយស្រួលជាងស៊ុតមាន់។ ពងក្រួចត្រូវបានគេទទួលស្គាល់ថា ជាថ្នាំជំនួយខួរក្បាលដោយសារតែវាមានផ្ទុកវីតាមីន D កម្រិតខ្ពស់ជាងស៊ុតផ្សេងៗទៀត។

    មានកូឡេស្តេរ៉ុលទាប៖ កូឡេស្តេរ៉ុល និងជាតិខ្លាញ់ផ្សេងៗ ដែលមាននៅក្នុងពងក្រួច អាចរលាយទៅជាសារធាតុរាវ ហើយជ្រាបចូលទៅក្នុងសរសៃឈាម នឹងផ្តល់សារធាតុចិញ្ចឹមទៅឲ្យរាងកាយដោយផ្ទាល់។ ដូច្នេះការទទួលទានពងក្រួចផ្នែកពណ៌ក្រហម មិនបណ្តោលឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងនោះទេ។

    ល្អសម្រាប់ខួរក្បាល៖ នៅក្នុងពងក្រួចមានផ្ទុកសារធាតុ Lencithin និង Cephalin ខ្ពស់ជាងស៊ុតមាន់រហូតដល់ ៣ ទៅ៤ដង។ សារធាតុចិញ្ចឹមទាំងពីរនេះហើយ ដែលសំខាន់សម្រាប់សកម្មភាពខួរក្បាល។ នេះជាមូលហេតុដែលគេចាត់ទុកពងក្រួច ជាអាហារដ៏មានតម្លៃសម្រាប់សិស្សនិស្សិត និងបុគ្គលដែលត្រូវប្រើខួរក្បាលគិតច្រើន។

    ការពារភ្នែក៖ ពងក្រួចមានផ្ទុកវីតាមីន B2 ច្រើនជាងស៊ុតមាន់រហូតដល់ទៅ ២,៥ដង។ ដូច្នេះ ពងក្រួច ត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពការពារបញ្ហាភ្នែក និងជួយឲ្យភ្នែកភ្លឺច្បាស់។

    ល្អប្រសើរសម្រាប់សុខភាពមនុស្សស្រី៖ ពងក្រួចមានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការគ្រប់គ្រងការមករដូវ និងធ្វើឲ្យស្បែកស្អាត។ លើសពីនេះទៅទៀត ពងក្រួច ជាអាហារដែលអាចជួយការពារកង្វះឈាម មុន និងក្រោយពេលសម្រាលកូន។ បើទោះបីជា ពងក្រួច តូចក៏ពិតមែន ប៉ុន្តែវាជាអាហាររូបត្ថម្ភដ៏ល្អប្រសើរ ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យអ្នករាល់គ្នាទទួលទានឲ្យបានញឹកញាប់៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV