*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ហ៊ានសាកអត់? ញ៉ាំភេសជ្ជៈនេះមុនអាហារព្រឹកធានាថាស្រក២គីឡូក្នុងមួយសប្ដាហ៍

  • បើ​ចង់​ស្រក​គីឡូ​ឆាប់​អ្នក​អាច​សាកល្បង​នូវ​រូបមន្ត​មួយ​នេះ ក្នុង​មួយ​សប្ដាហ៍​អ្នក​អាច​ស្រក​បាន ២ គីឡូក្រាម​ដោយ​គ្រាន់តែ​ផឹក​វា​មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប៉ុណ្ណោះ។

    គ្រឿងផ្សំមានដូចជា ប៉េងប៉ោះ ៤ផ្លែ ទឹក​ក្រូចឆ្មារ ៦ផ្លែ ខ្ទឹម​ស ៤ដុំ ទឹក​ស្អាតកន្លះកែវ។

    សម្រាប់របៀបធ្វើគឺដំបូង​អ្នក​ត្រូវ​លាង​សម្អាត​គ្រឿង​ផ្សំ​ទាំងអស់ បន្ទាប់មក​កាត់​គ្រឿង​ផ្សំ​ទៅ​ជា​បំណែក​តូច​ៗ​ដាក់​វា​នៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​រហូត​ដល់​ម៉ត់។ អ្នក​គួរ​ផឹក​ភេសជ្ជៈ​នេះ 30 នាទី​មុន​ពេល​ញ៉ាំ​អាហារ​ពេលព្រឹក និង​ផឹក​ទឹក​​ឲ្យ​បាន​ច្រើន។ ក្នុង​រយៈ​ពេល​ខ្លី​អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ ដោយ​ការ​ថយ​ទម្ងន់​យ៉ាង​ឆាប់រហ័ស។ លើស​ពី​នេះ​ទៀត ដើម្បី​បញ្ចុះ​ទម្ងន់​ប្រកប ​ដោយ​ប្រសិទ្ធភាព អ្នក​ត្រូវ​អនុវត្ត​របប​អាហារ​ដែល​មាន​តុល្យភាព​ជាមួយ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ បន្លែ​បៃតង និង​ជៀសវាង​ជាតិ​ផ្អែម។

    ជាការពិត ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ Lycopene និង​សារធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​ដែល​អាច​កាត់​បន្ថយ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បែប​ធម្មជាតិ និង​ជួយ​សម្រក​ទម្ងន់​បាន។ ចំណែក​ទឹក​ក្រូចឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន C មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ការ​រំលាយ​អាហារ និង​សម្រួល​ជួយ​ដល់​ដំណើរ​ការ​សម្រក​ទម្ងន់​យ៉ាង​ល្អ។ រីឯ ខ្ទឹម​ស​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ ដែល​មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក និង​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​កាត់​បន្ថយភាព​ឃ្លាន​អាហារ និង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​លើស៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV