*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បបូរមាត់ប្រេះខ្លាំងយ៉ាងណាក៏បាត់ដែរអោយតែប្រើគ្រឿងផ្សំ២មុខនេះ

  • មនុស្សដែលមានបបូរមាត់ស្ងួតប្រេះ អាចមកពីបញ្ហាសុខភាពខាងក្នុងរបស់យើងដែរដូចជា កង្វះជាតិទឹកក្នុងរាងកាយ ឬមកពីការប្រើប្រាស់ក្រែមលាបមាត់ខុសជាដើម។ ដូច្នេះប្រសិនជាអ្នកចង់ឱ្យមាត់បាត់ប្រេះ ចង់ឱ្យមាត់មានសភាពរលោង និងមានពណ៌ផ្កាឈូក អ្នកអាចអនុវត្តតាមវិធីធម្មជាតិនេះបាន។ ចំពោះគ្រឿងផ្សំក្នុងការប្រើប្រាស់ ចាំបាច់ត្រូវមាន​ ប្រេងដូងធម្មជាតិ និងទឹកឃ្មុំ។

    វិធីប្រើប្រាស់ និងព្យាបាលមាន២របៀប។ ទី១ វិធីព្យាបាលនៅពេលព្រឹក៖ ងាយៗអ្នកគ្រាន់តែយកប្រេងដូងធម្មជាតិចំនួន ២ ទៅ ៣​ដំណក់ចាក់នៅចុងម្រាមដៃ រួចលាបថ្នមៗនៅលើបបូរមាត់របស់អ្នក។ ក្នុងមួយថ្ងៃអ្នកអាចលាបបែបនេះ ៤ ទៅ ៥ ដងតាមចំណង់ចំណូលចិត្តរបស់អ្នកពីព្រោះលាបកាន់តែញឹកសំណើមនៅលើមាត់របស់អ្នកក៏កាន់តែច្រើន។ បញ្ជាក់៖ អំឡុងពេលព្យាបាលបបូរមាត់ អ្នកមិនចាំបាច់លាបក្រែមពណ៌ពីលើនោះទេ ពីព្រោះប្រសិនជាអ្នកលាបក្រែមពីលើនោះ ប្រេងដូងដែលអ្នកលាបវានឹងគ្មានប្រសិទ្ធភាពឡើយ។

    ទី២ វិធីព្យាបាលនៅពេលយប់៖ ពេលយប់ជាពេលដែលអ្នកសម្រាក ដូច្នេះអ្នកអាចបន្ថែមគ្រឿងផ្សំមួយមុខទៀតពីលើប្រេងដូងគឺទឹកឃ្មុំ។ អ្នកត្រូវយកទឹកឃ្មុំ និងប្រេងដូងក្នុងបរិមាណស្មើគ្នា លាយចូលគ្នាឱ្យសព្វ រួចយកចុងម្រាមដៃទៅផ្តិតយកល្បាយដែលលាយចូលគ្នានោះ មកលាបនៅលើបបូរមាត់ឱ្យសព្វ ទុកចោលរហូតដល់ព្រឹកអ្នកនឹងឃើញមាត់របស់អ្នកបាត់ស្នាមប្រេះ ហើយរលោងថែមទៀតផង។

    ប្រសិនជាអ្នកកំពុងជួបបញ្ហាប្រេះមាត់ ប្រេះមករាប់ឆ្នាំហើយលាបអ្វីក៏មិនបាត់ អ្នកអាចសាកល្បងវិធីធម្មជាតិតាមការណែនាំខាងលើបាន។ ប៉ុន្តែពាក្យថាធម្មជាតិអ្នកត្រូវតាំងចិត្ត និងព្យាយាមព្យាបាលវា ហើយរងចាំលទ្ធផល។ ឱ្យតែអ្នកព្យាយាមធ្វើឱ្យបានរាល់ថ្ងៃ មាត់របស់អ្នកនឹងត្រឡប់មកស្អាតដូចដើមវិញមិនខាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV