*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាអ្វីដែលកើតឡើងបើអ្នកបានញ៉ាំក្រសាំងទំហំ

  • ក្រសាំងទំហំ ឬច្រើនតែគេស្គាល់ថាជាជីពងទាកូន មានប្រយោជន៍ច្រើនយ៉ាងណាស់ដល់សុខភាព។ ទាំងនេះជាអត្ថប្រយោជន៍របស់វា។

    ព្យាបាលជំងឺហើមពោះ និងឈឺពោះ៖ ប្រសិនបើអ្នកជួបប្រទះបញ្ហារំលាយអាហារដូចជា ហើមពោះ សូមសាកល្បងដោះស្រាយជាមួយឱសថធម្មជាតិនេះ ដោយយក​ស្លឹក​វាមួយក្ដាប់ លាងទឹកឱ្យស្អាតបុកឱ្យម៉ដ្ឋពូតយកទឹកមកផឹក។ ហើយសម្រាប់កាកវាដែលនៅសល់​សូមជូតវាជុំវិញផ្ចិតរបស់អ្នក។

    ព្យាបាលជំងឺផ្តាសាយ៖ ស្លឹកជីរក្រសាំងទំហំត្រូវបានចាត់ទុកថាជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលមានជំងឺផ្តាសាយ។ ប្រសិនបើអ្នកកើតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរហើយរកពេទ្យនៅជិតមិនបាន សូមយកស្លឹកវាមួយក្ដាប់លាងទឹកឱ្យស្អាត កិន​ជាមួយ​ខ្ញី​ស្រស់ ដោយបន្ថែម​ទឹក​បន្តិច រួច​ច្រោះ​ល្បាយ​សម្រាប់​ផឹក។

    ព្យាបាលពស់ចឹក៖ បើមានករណីពស់ចឹក ចាស់បុរាណច្រើនយកស្លឹកជីរនេះទៅបុក ឬកិនវាឱ្យម៉ត់ រួចផឹកទឹកដែលចម្រាញ់នោះ ហើយកាកដែលនៅសល់គេលាបវាលើកន្លែងខាំ។

    ព្យាបាលផ្សិតនៅចន្លោះម្រាមជើង៖ ស្លឹកជីរនេះក៏មានប្រសិទ្ធភាពសម្រាប់ផ្សិតនៅចន្លោះម្រាមជើងផងដែរ។ ផ្សិតនេះគឺជាលទ្ធផលនៃការដែលជើងរបស់អ្នកប៉ះពាល់នឹងទឹកកខ្វក់ក្នុងរយៈពេលយូរ។ ម្យ៉ាងទៀត វា​អាច​កើតឡើង​ចំពោះ​អ្នក​ដែល​ត្រូវ​ពាក់​ស្បែកជើង​ពេញ​មួយថ្ងៃ ជាពិសេស​អ្នកធ្វើការ​ការិយាល័យ​។ សូមលាងស្លឹកជីរនេះឱ្យស្អាត កិន​វា​ជា​វត្ថុ​រាវ ដើម្បី​លាប​លើ​កន្លែង​របួស។ ប៉ុន្តែចូរចាំថា កុំ​ឱ្យ​របួស​ប៉ះ​នឹង​ទឹកឱ្យសោះ។

    ព្យាបាលកើតស្រែង និងកមរមាស់៖ ដូចគ្នានឹងជើងរបស់អត្តពលិកដែរ ស្លឹកជីរនេះក៏ជាការព្យាបាលដ៏អស្ចារ្យសម្រាប់កើតស្រែង និងកមរមាស់ផងដែរ។ រោគទាំងពីរនេះបណ្តាលឱ្យរមាស់នៅលើស្បែករបស់អ្នក។ អ្នក​ដែល​មាន​កមរមាស់​អាច​មាន​ចំណុច​ក្រហម​តូចៗ​ដែល​បាន​លើកឡើង។ ដើម្បីលុបចំណុចរមាស់ទាំងនេះ ចូរត្រាំរុក្ខជាតិទាំងមូលទៅក្នុងស្រា ស រួច​យក​ស្រា​មក​លាប​លើ​កន្លែង​ដែល​មាន​ស្នាម​របួស ឬ​បុក​ដើមវា​ដាក់​លើ​មុខ​របួស រួច​ប្រើ​ក្រណាត់​ស្អាត​ជា​បង់​រុំ។

    ព្យាបាលបញ្ហាស្បែក៖ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ស្លឹកជីរនេះក៏ជាឱសថដ៏ពេញនិយមរបស់នារីៗផងដែរ ព្រោះវាល្អសម្រាប់ថែរក្សាស្បែក។ ដោយសារតែឥទ្ធិពលប្រឆាំងនឹងការរលាក និងថ្នាំប្រឆាំងអុកស៊ីតកម្មរបស់វា រុក្ខជាតិនេះគឺជាវិធីសាស្ដ្រធម្មជាតិដ៏ប្រសើរក្នុងការបំបាត់មុន ក៏ដូចជាការរឹតបណ្តឹងរន្ធញើសផងដែរ។ សូមបុក​ស្លឹកវាមួយ​ក្តាប់​តូច រួច​ច្របល់​ជាមួយ​អំបិល​បន្តិច រួចយកទៅបិទនៅលើរោគមុន។

    ទោះយ៉ាងណា បើទោះបីជាគេបានរកឃើញថាវាជាជីរឱសថអាចព្យាបាលជំងឺជាច្រើនមុខ ប៉ុន្តែវាជារឿងចាំបាច់ណាស់ដែលលោកអ្នកគួរពិភាក្សាជាមួយអ្នកជំនាញមុននឹងជ្រើសរើសយកវាមកប្រើដើម្បីព្យាបាលជំងឺប្រភេទណាមួយ ព្រោះថា អ្នកជំនាញអាចនឹងផ្ដល់អនុសាសន៍ថាលោកអ្នកគួរប្រើប្រាស់វាឬមានជម្រើសណាផ្សេងដែលប្រសើរជាងនេះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV