*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តធម្មជាតិទាំង៣ ជួយកម្ចាត់ស្បែកខ្មៅជុំវិញបបូរមាត់

  • ស្បែក​ឡើង​ខ្មៅ​នៅ​ត្រង់​បរិវេណ​បបូរ​មាត់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូចជា​​​អតុល្យភាព​អ័រម៉ូន និង​​ការ​ឡើង​ជាតិ​ពណ៌​នៃ​ស្បែក ។ បន្ថែម​ពី​នេះ ការ​បំផ្លាញ​ដោយ​​​កម្ដៅ​ថ្ងៃ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​​ដូច​គ្នា ពីព្រោះ​ស្បែក​ជុំវិញ​បបូរ​មាត់​មាន​សភាព​ស្ដើង​ និង​ងាយ​រង​ការ​បំផ្លាញ។ មាន​រូបមន្តធម្មជាតិ​អ្វី​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន?​

    ក្រូច​ឆ្មារ៖ ​​​​ក្រូច​ឆ្មារ​ អាច​ជួយ​​​បង្កើន​ជាតិ​ខូឡាជែន និង​ជួយ​កម្ចាត់​ជាតិ​ពណ៌​នៃ​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ គ្នា​យើង​អាច​យក​​ក្រូច​ឆ្មារ​មួយ​ចំណិត មក​ត្រដុស​នៅ​លើ​កន្លែង​ដែល​ខ្មៅ​នៅ​ជុំវិញ​បបូរ​មាត់​ចំនួន​១០​ ទៅ​១៥​នាទី រួច​លាង​ជម្រះ​ចេញ។ មួយ​វិញ​ទៀត យើង​ក៏​អាច​លាង​ជាមួយ​នឹង​ទឹក​ឃ្មុំ​បន្តិច និង​លាប​នៅ​កន្លែង​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​មួយ​យប់​ រួច​លាង​ជម្រះ​ចេញ​នៅ​ពេល​ព្រឹក។ រូបមន្ត​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត និង​ស្ងួត​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​កិន​ត្រសក់​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ ដើម្បី​យក​មក​លាប​លើ​ស្នាម​ខ្មៅ​នៅ​ត្រង់​បបូរ​មាត់​បាន​​ដូច​គ្នា។

    ដំឡូង​បារាំង៖ ដំឡូង​បារាំង​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ដែល​ល្អឥតខ្ចោះ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ស្លាកស្នាម មុន​ ស្នាម​អុជ​ខ្មៅ និង​ជាតិ​ពណ៌​នៃ​ស្បែក។ យើង​អាច​កិន​ដំឡូង​បារាំង ឬ​យក​ដំឡូង​បារាំង​មួយ​ចំណិត មក​ម៉ាស្សា​នៅ​លើ​បរិវេណ​​ស្នាម​ខ្មៅ ដោយ​ទុក​ចោល​រយៈពេល​២០​នាទី រួច​លាង​ជម្រះ​ចេញ។

    ទឹក​ខ្ទឹម​បារាំង៖ ទឹក​ខ្ទឹម​បារាំង ក៏​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​​ល្អ​ឯក និង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ លើស​ពី​នេះ ទឹក​ខ្ទឹម​បារាំង​អាច​ជួយ​​ឲ្យ​កោសិកា​ស្បែក​មាន​សុខភាព​ល្អ ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​​ភាព​ចាស់​នៃ​ស្បែក​​។ ចូរ​កិន​យក​ទឹក​ខ្ទឹម​បារាំង​ស្រស់​​ក្នុង​​បរិមាណ​តិច​ល្មម រួច​លាយ​​ជាមួយ​នឹង​ទឹក​បន្តិច ដោយ​លាប​ទៅ​លើ​បរិវេណ​ដែល​ខ្មៅ​​ រួច​​លាង​ចេញ​ដោយ​ទឹក​ធម្មតា​ជា​ការ​ស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV