*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើការលេបស្ករកៅស៊ូធ្វើអោយមានគ្រោះថ្នាក់ឬទេ?

  • មានប្រិយមិត្ត​មិន​តិច​នាក់​ទេ​ បាន​ទំពា​ស្ករ​កៅ​ស៊ូ​ដើម្បី​បំបាត់​ការ​អផ្សុក​ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ បំបាត់​ក្លិន​មាត់ជាដើម​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា ការ​លេប​ស្ករ​កៅស៊ូ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​បាន តើ​នេះ ជា​ការ​ពិត​ឬ ទេ? ឥឡូវនេះ យើងខ្ញុំនឹងបកស្រាយពីបញ្ហានេះ។

    តើ​ស្ករកៅស៊ូជា​អ្វី? ស្ករ​កៅស៊ូ គឺ​ធ្វើ​ឡើង​ដោយ​ជាតិ​កៅស៊ូទន់​ដើម្បី​ទំពា ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លេប​នោះ​ទេ។ សារធាតុផ្សំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ករកៅ​ស៊ូ​រួម​មានជាតិ​កៅស៊ូ សារធាតុ​បំពេញ​បន្ថែម សារធាតុ​រក្សា​គុណភាព សារធាតុ​ធ្វើ​ឲ្យ​ទន់ សារធាតុ​ផ្អែម និង​សារធាតុ​ផ្ដល់​ក្លិន។ រាល់​សារធាតុ​ផ្សំ​របស់​ស្ករ​កៅស៊ូ គឺ​ស្ថិត​ក្នុង​កម្រិត​ម្ហូប​អាហារ​ ហើយ​អាច​ឲ្យ​មនុស្ស​ញ៉ាំ​បានដោយ​មាន​សុវត្ថិភាព។

    តើ​លេប​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ឬទេ? ទោះ​បី​ជា​ស្ករ​កៅស៊ូ​ធ្វើ​ឡើង​ដើម្បី​ត្រឹម​តែ​ទំពា ​និង​មិន​តម្រូវ​ឲ្យ​លេប​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ​បើ​ច្រឡំ​ជា​លេប​វា​នោះ។ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ការ​លេប​ស្ករ​កៅ​ស៊ូ​ចូល​ក្នុង​ពោះ វា​នឹង​ចំណាយ​ពេល​យ៉ាង​ហោច ៧​ឆ្នាំ ទើប​អាច​ធ្វើ​ឲ្យ​វា​រំលាយ​អស់ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ពិត​នោះ​ទេ។

    ជា​ការ​ពិត​ដែល​ក្រពះ​យើង​មិន​អាច​រំលាយ​ស្ករ​កៅស៊ូ​បាន ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​លេប​ចូល​នោះ ក៏​មិន​អាច​ស្ថិត​នៅ​ក្នុង​ពោះ​យូរ​ដែរ វា​នឹង​មាន​ចលនា​ដូច​អាហារ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ហើយ​នឹង​ចេញ​មក​ក្រៅ​តាម​លាមក។ ក្នុង​ករណី​កម្រ​ចំពោះ​ក្មេង​តូច ដែល​លេប​ចូល​ពោះ​ក្នុង​បរិមាណ​ស្ករ​កៅស៊ូ​ច្រើន ដែល​រួម​ជាមួយ​នឹង​បញ្ហា​ទល់​លាមក​ផង​នោះ គឺ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្ទះ​ពោះវៀន​បាន ដោយ​ហេតុ​នេះ​ហើយ​ទើប​ជា​មូល​ហេតុ​ដែល​ពុំគួរ​លេប​ស្ករ​កៅស៊ូចូល​ក្នុង​ពោះ ជា​ពិសេស​គឺ​ចំពោះ​ក្មេងៗ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV