*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើមានរោគសញ្ញានេះមានន័យថារាងកាយរបស់អ្នកកំពុងខ្វះជាតិទឹក

  • ប្រសិនបើអ្នកឃើញរាងកាយរបស់អ្នកបង្ហាញសញ្ញាណាមួយ ក្នុងចំណោមរោគសញ្ញាខាងក្រោមនេះ អ្នកគួរតែបន្ថែមទឹកឱ្យបានគ្រប់គ្រាន់ដល់រាងកាយរបស់អ្នកមុនពេលបង្កជំងឺផ្សេងៗ។

    នោម​តិច៖ មនុស្ស​ដែល​មាន​សុខភាព​ល្អ​ ជា​មធ្យម​នោម​ប្រហែល ​៦-៧ ​ដង​ក្នុង​មួយ​ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះ គឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ពីព្រោះបរិមាណទឹកដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃខុសគ្នា។ ប៉ុន្តែប្រសិនបើអ្នកបត់ជើងតូចតិចជាង ២ ឬ ៣ ដងក្នុងមួយថ្ងៃ ឬមិនអាចបត់ជើងបានច្រើនម៉ោង អ្នកគួរតែផឹកទឹកឱ្យបានច្រើនភ្លាមៗ ព្រោះនេះជាសញ្ញាព្រមានថារាងកាយរបស់អ្នកកំពុងខ្វះជាតិទឹក។ ប្រសិនបើ​អ្នក​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់ វា​នឹង​បង្ក​ការ​លំបាក​ដល់​តម្រងនោម ព្រោះ​ពួកគេ​មិន​អាច​ច្រោះ​កាកសំណល់ និង​បញ្ចេញ​វា​ចេញពី​រាងកាយ​បាន​។

    ស្បែកស្ងួត៖ ការបង្ហាញមួយនៃការខះជាតិទឹក ការខ្វះជាតិទឹក គឺបណ្ដាលឱ្យស្បែកស្ងួត ទោះបីជាអ្នកប្រើក្រែមផ្តល់សំណើម ប៉ុន្តែស្បែកនៅតែស្ងួត។ ដើម្បី​ឱ្យ​ស្បែក​រលោង​ស្អាត អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ ជាមធ្យមផឹកទឹក ២-៣ លីត្រក្នុងមួយថ្ងៃ។

    ឈឺក្បាល៖ អ្នកអាចនឹងភ្ញាក់ផ្អើល ប៉ុន្តែជាច្រើនដង ការឈឺក្បាល គឺបណ្តាលមកពីការខះជាតិទឹក។ ការ​ឈឺក្បាល​ប្រភេទ​នេះ ​គឺ​ខុស​គ្នា​បន្តិច​ពី​ការ​ឈឺក្បាល​ផ្សេង​ទៀត​។ អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ ជាមួយ​នឹង​ចលនា​ណា​មួយ​ដូច​ជា​ ពេល​អ្នក​ពត់​ខ្លួន​ដើម្បី​ទទួល​អ្វី​មួយ ឡើង​ចុះ​តាម​ជណ្តើរ ការឈឺចាប់​កាន់​តែ​ខ្លាំង។ ការឈឺក្បាលប្រភេទនេះច្រើនតែបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ ឬបែកញើសច្រើនពេក។

    បំពង់កស្ងួតក្តៅ៖ ការថយចុះការផលិតទឹកមាត់ នឹងធ្វើឱ្យបំពង់ករបស់អ្នកស្ងួត ជាធម្មតាដោយសារតែខ្វះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះថ្នាំមួយចំនួននៅពេលប្រើនឹងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាននៃមាត់ស្ងួតដូចជា ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន… ត្រូវផឹកទឹកចម្រោះឱ្យបានច្រើនដើម្បីបំពេញបន្ថែម។

    ពណ៌ទឹកនោម៖ នៅពេលដែលទឹកនោមរបស់អ្នកមានពណ៌ត្នោតខ្មៅ លឿងខ្មៅ មានពពុះ… វាក៏ជាសញ្ញានៃការខះជាតិទឹកផងដែរ។ អ្នកគួរតែផឹកទឹកឱ្យបានច្រើនភ្លាមៗ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ ទឹកនោមនឹងថ្លា។ នៅពេលនេះ អ្នកគួរតែបន្ថែមទឹកឱ្យបានគ្រប់គ្រាន់ ដែលរាងកាយរបស់អ្នក ត្រូវការដើម្បីផ្លាស់ប្តូរពណ៌ទឹកនោមរបស់អ្នក។ ប្រសិនបើអ្នកផឹកទឹកគ្រប់គ្រាន់ ហើយពណ៌ទឹកនោមរបស់អ្នកមិនផ្លាស់ប្តូរ នោះអ្នកប្រហែលជាមានស្ថានភាពសុខភាព ដែលគួរតែទៅពិនិត្យក្នុងពេលឆាប់ៗនេះ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV