*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គុណវិបត្តិថ្នាំសម្រកទម្ងន់

  • ថ្នាំសម្រកទម្ងន់អាចជាភាពងាយស្រួលសម្រាប់មនុស្សដែលកំពុងព្យាយាមគ្រប់គ្រងទម្ងន់ឬព្យាយាមសម្រកទម្ងន់។ យ៉ាងណាមិញ ជម្រើសនេះមិនមែនសុទ្ធតែមានសុខភាពល្អសម្រាប់យើងទេ។ ឥឡូវនេះយើងខ្ញុំសូមបង្ហាញមូលហេតុនូវគ្រោះថ្នាក់មួយចំនួននៃការប្រើថ្នាំសម្រកទម្ងន់។

    ធ្វើឲ្យថ្លើមខូច៖ មនុស្សជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងការសម្រកទម្ងន់ប៉ុន្តែរបបអាហារនិងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់សម្រាប់ពួកគេទេដូច្នេះពួកគេស្វែងរកថ្នាំសម្រកទម្ងន់។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនអើពើនឹងផលអាក្រក់ដែលវាអាចជះឥទ្ធិពលដូចជាធ្វើឱ្យខូចថ្លើមជាដើម។

    ធ្វើឲ្យមានបញ្ហាតម្រងនោម៖ តម្រងនោមគឺទទួលរកគ្រោះថ្នាក់ដែរដោយសារឥទ្ធិពលនៃថ្នាំសម្រកទម្ងន់ទាំងនេះ។

    គេងមិនលក់៖ ការគេងមិនលក់ជាផលប៉ះពាល់មួយផ្សេងទៀតនៃថ្នាំសម្រកទម្ងន់។ ភាគច្រើនថ្នាំទាំងនេះមានសារធាតុរំញោចដែលអាចធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់។

    សម្ពាធ​ឈាម​ខ្ពស់៖ ជំងឺលើសឈាមក៏អាចកើតមានឡើងដោយសារឥទ្ធិពលនៃប្រភេទថ្នាំសម្រកទាំងនេះ។

    រាគ៖ ថ្នាំគ្រាប់ដែលដុតបំផ្លាញជាតិខ្លាញ់ ពិតជាអាចធ្វើឱ្យអ្នករាគ។ វាបើវាជាការរាគរូសក្នុងរយៈពេលយូរអាចមានគ្រោះថ្នាក់ ព្រោះរាល់ជាតិទឹកដែលអ្នកបាត់បង់បណ្តាលឱ្យអ្នកខ្វះជាតិទឹកនិងបាត់បង់អេឡិចត្រូលីត។ ប្រសិនបើវានៅតែបន្តអស់រយៈពេលជាងពីរបីថ្ងៃសូមឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។

    រលាកពោះវៀន៖ ថ្នាំសម្រកទម្ងន់មួយចំនួនអាចបណ្តាលអោយមានការស្ទះពោះវៀនធំដែលអាចបណ្តាលឱ្យមានការហូរឈាមតាមលាមក។

    ចង្វាក់បេះដូងកាន់តែលោតញាប់៖ ថ្នាំគ្រាប់សម្រកទម្ងន់ដែលធ្វើឱ្យអ្នកមិនឃ្លានអាហារមានប្រសិទ្ធិភាពដូចថ្នាំអំហ្វេតាមីនដែលនឹងបង្កើនចង្វាក់បេះដូងរបស់អ្នកឱ្យលោតញាប់។ ប្រសិនបើអ្នកមានបញ្ហាបេះដូងអ្នកមិនដឹងទេគឺបណ្តាលមកពីថ្នាំគ្រាប់ទាំងនេះ។

    ឈឺក្បាល៖ ការឈឺក្បាលក៏ជាផលរំខានមួយនៃការប្រើថ្នាំសម្រកទម្ងន់។ ប្រសិនបើមានរោគសញ្ញាណាមួយលេចឡើងនោះ ជាការល្អបំផុតសូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។

    វាចាំបាច់ណាស់ដែលយើងដឹងថាថ្នាំសម្រកទម្ងន់នឹងមិនផ្តល់នូវលទ្ធផលនៃការសម្រកទម្ងន់ដែលយើងចង់បាននោះទេ។ ផ្ទុយទៅវិញយើងគួរតែផ្តោតលើរបបអាហារនិងលំហាត់ប្រាណដែលនឹងធ្វើឲ្យយើងមានសុខភាពល្អ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV