*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើការញ៉ាំទឹកសណ្តែកធ្វើអោយអ្នកទទួលបានផលប្រយោជន៍សុខភាពអ្វីខ្លះ?

  • ទឹកសណ្ដែក គឺជាភេសជ្ជៈមួយប្រភេទដែលប្រិយមិត្តតែងនិយមធ្វើដើម្បីទទួលទាននៅតាមផ្ទះ ហើយបងប្អូនខ្លះទៀតក៏ធ្វើច្រើនជាលក្ខណអាជីវកម្មលក់ដូរ។ មានអ្នកខ្លះបានដឹងអំពីអត្ថប្រយោជន៍នៅក្នុងទឹកសណ្ដែក តែក៏មានអ្នកខ្លះនៅមិនទាន់បានដឹងផង។ តើនៅក្នុងទឹកសណ្ដែកមានអត្ថប្រយោជន៍អ្វីខ្លះជំនួយដល់សុខភាពយើង? តាមការសិក្សាជាច្រើនបានបង្ហាញដូចៗគ្នាថា នៅក្នុងទឹកសណ្ដែកពិតជាមានអត្ថប្រយោជន៍ជាច្រើន ដោយវាមានផ្ទុកជាតិប្រេងប្រមាណ២០ភាគរយ និងប្រូតេអ៉ីន ៤០ភាគរយ។

    ប្រឆាំងនឹងកូឡេស្តេរ៉ូល៖  ទឹកសណ្តែងមានផ្ទុកប្រូតេអ៊ីនខ្ពស់ ស្រដៀងនឹងប្រូតេអ៊ីនរបស់សាច់សត្វ តែសារធាតុលីពីលីតភាគច្រើន មានទម្រង់ជាខ្លាញ់មិនឆ្អែត ដែលមានន័យថាទឹកសណ្តែកអាចផ្តល់ប្រូតេអ៊ីនបានល្អ។ ប្រូតេអ៊ីនដ៏ល្អរបស់វា ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកទទួលទាន គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ ក្នុងឈាមកូឡេស្តេរ៉ូលធ្វើឲ្យចង្វាក់បេះដូចដើរបានល្អ។

    ប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃ៖ អ្នកមានជំងឺឈឺចាប់រ៉ាំរ៉ៃ សូមទទួលទានអាហារធ្វើពីសណ្តែកសៀង ឲ្យបានទៀងទាត់ ព្រោះវាអាចជួយដល់អ្នកជំងឺបានច្រើន។ សណ្តែកសៀងក៏ជាអាហារ ដែលមានផ្ទុកសារធាតុសរសៃ និងវីតាមីនច្រើន។ បើដូច្នេះវាមានសមត្ថភាពការពារស្ត្រី អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកកស្បូន។ ទឹកសណ្តែកសៀង បានកាត់បន្ថយគ្រោះអភិវឌ្ឍន៍ជំងឺមហារីកស្រទាប់ស្បូន បានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ជាពិសេសស្ត្រី ដែលធាត់ជ្រុល។

    ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ទឹកសណ្តែកល្អចំពោះស្ត្រីមានផ្ទៃពោះព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូមប្រូតេអ៊ីនវីតាមីន B1, A, E អាស៊ីដហ្វូលិក អាស៊ីដខ្លាញ់ និងកាបូអ៊ីដ្រាតដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃជួយឲ្យកូនមានសុខភាពល្អ។ អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់ បានល្អក្រោយពេលកើតចេញមកឆ្លាតវាងវៃរៀនឆាប់ចាំ។

    ទឹកសណ្តែកក៏មានគុណសម្បត្តិផ្សេងទៀតដូចជា ជួយកាត់បន្ថយជំងឺបេះដូង មានសារធាតុបំរុងរាងកាយខ្ពស់ថែមទាំងអាចជួយឲ្យរាងកាយមានថាមពល។ កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់។ ការទទួលទានទឹកសណ្តែកជាប្រចាំក៏អាចជួយឲ្យឆ្អឹងរឹងមាំផងដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV